នាយករដ្ឋមន្ត្រី Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចនៅបារាំង បែលហ្ស៊ីកនិង EU ប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រី Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចនៅបារាំង បែលហ្ស៊ីកនិង EU ប្រកបដោយជោគជ័យ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc

(VOV)_នាយប់ថ្ងៃទី២ ធ្នូ (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម ​រួម
ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Brussel បញ្ចប់
ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទលើកទី២១ អនុសញ្ញក្របខ័ណ្ឌ
 របស់អង្គការសហប្រជាជាតិ ស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ ( COP 21) នៅបារីស​និង
ដំណើរទស្សនកិច្ចនៅបែលហ្ស៊ីក និង EU ។ ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន​អំពីដំ
ណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ ​អនុរដ្ឋ
មន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc បានអោយដឹង​ថា៖ ​នេះគឺ
ជាដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ ជាក់ស្ដែង។ ស្ដីអំពីវិស័យ​នយោបាយ 
ដំណើរទស្សនកិច្ចលើកនេះ បានបង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយបារាំង 
បែលហ្ស៊ីក អង្គការសហប្រជាជាតិ អង្គការអប់រំ វិទ្យាសាស្ត្រ ​អង្គការសហប្រជាជាតិ 
( UNESCO) និងEU។ នេះគឺជាដៃគូដ៏សែនសំខាន់ ចំពោះ​វៀតណាម អំពីនយោបាយ 
សេដ្ឋកិច្ច សន្តិសុខ និងវប្បធម៌។ លោក Ha Kim Ngoc ​ក៏បានសង្កត់ធ្ងន់ថា៖ ដំណើរ
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួម COP ២១ ជាសកម្មភាព
កិច្ចការបរទេសសំខាន់បំផុតក្នុងឆ្នាំ​ ២០១៥ ដោយមានសកម្មភាពជាច្រើន ដូចជា៖
សន្តិសុខ បំរ៉ែបំរួលអាកាសធាតុ និងអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ