នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Kim Yong Nam
VOV -  
(VOV) /  
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Kim Yong Nam ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សន្និសីទប្រជាជនកំពូលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ |
VOV-នាថ្ងៃទី៧សីហានៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សន្និសីទប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim
Yong Nam ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់ដំណើរទស្សកិច្ចនៅវៀត
ណាមរបស់ប្រធាន Kim Yong Nam និងអះអាងថា រដ្ឋាភិបាលវៀតណាមនឹងអនុវត្តប្រកបដោយមានប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងដែលទទួលបាននៅ
បណ្ដាការចរចារជួបសន្ទនារវាងប្រធាន Kim Yong Nam ជាមួយថ្នាក់ដឹកនាំវៀត
ណាមក្នុងដំណើរទស្សនកិច្ចលើកនេះ។ អំពីបញ្ហាលើឧបទ្វីបកូរ៉េ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានអះអាងថា វៀតណាមមុនក៏ដូចជាក្រោយគាំទ្រឧបទ្វីប
កូរ៉េមួយសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍ គាំទ្រការសន្ទនាសម្រុះសម្រួលសន្តិភាព
ឯកភាពរវាងកូរ៉េទាំងពីរភាគ។
រីឯប្រធាន Kim Yong Nam បានអះអាងថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជានិច្ចកាលគោរពនិងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាមដោយឥតឈប់ឈរ។
អំពីបញ្ហាលើសមុទ្រខាងកើត ប្រធាន Kim Yong Nam បានអះអាងថា គោល
ជំហររបស់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺគាំទ្រការដោះ
ស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ អន្តរជាតិពិសេសគឺអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ៕
VOV
-VOV