នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន (CAEXPO)

តាមសេចក្តីអញ្ចើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិននិងរដ្ឋអំណាច
តំបន់ស្វ័យ័តជនជាតិ Zhuang  ខេត្ត Guangxi ចិន នាព្រឹកថ្ងៃទី ២០ កញ្ញា នាយករដ្ឋមន្ត្រី
Nguyen Tan Dung ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបាន អញ្ជើញចាកចេញ
ពីទីក្រុងហាណូយទៅចូលរួមផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន និងសន្និសីទកំពូល
វិនិយោគ ពាណិជ្ជកម្ម អាស៊ាន-ចិន លើកទី ៩ (CAEXPO) ដែលនឹងប្រព្រឹត្តទៅនៅ
ទីក្រុង Nanning ខេត្ត Guangxi ចិន ចាប់ពីថ្ងៃទី ២០ ដល់ទី ២១ កញ្ញា។ ផ្សារណាត់
ពិព័ណ៍អាស៊ាន-ចិនឆ្នាំ ២០១២ ដោយមាន ប្រធានបទ “កិច្ចសហប្រតិបត្តិការ
វិទ្យាសាស្ត្រនិងបច្ចេកទេស”។ គោលដៅរបស់ ផ្សាណាត់ពិព័ណ៍លើកនេះគឺសំដៅ
អំពាវនាវឲ្យប្រជាជននៃប្រទេសនានាប្រើប្រាសឲ្យសមស្របនូវប្រភពធនធានរួម
គ្នាកសាងសហគមន៍រួមសន្តិភាព។ ក្នុងក្របខ័ណ្ឌផ្សារណាត់ឆ្នាំនេះ ចិននឹងរៀបចំ
វេទិការចំនួន ២ គឺ៖ “វេទិការនិងការតាំងពិព័ណ៍អប់រំបណ្តុះបណ្ដាលវិជ្ជាជីវៈចិន-
អាស៊ាន” និង “វេទិការកសាងទីក្រុងអេកូឡូស៊ីចិន-អាស៊ាន”។ ក្នុងឱកាសនេះ
វិទ្យុសម្លេងវៀតណាមមានអត្ថបទសរសេដោយមានចំណងជើងថា៖ “វៀតណាម
សកម្មជំរុញកិច្ចសហប្រតិបត្តិការសដ្ឋកិច្ចអាស៊ាន-ចិន”។ សូមអញ្ជើញលោកអ្នក
នាងតាមដានស្តាប់!
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន (CAEXPO)  - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបាន អញ្ជើញចាកចេញពីទីក្រុងហាណូយទៅចូលរួមផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ