នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន (CAEXPO)

នាពេលថ្ងៃត្រងថ្ងៃទី ២០ កញ្ញា នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូររដ្ឋា
ភិបាលវៀតណាមបានអញ្ចើញមកដល់ទីក្រុង Nanning តំបន់ស្វ័យ័តជនជាតិ Zhuang  
ខេត្ត Guangxi ចិន ចូលរួមផ្សារណាត់ពិព័រណ៍ អាស៊ាន-ចិន (CAEXPO) និងសន្និសី
ទកំពូលវិនិយោគពាណិជ្ជកម្ម អាស៊ាន-ចិន លើកទី ៩ (CABIS)។ នារសៀលថ្ងៃដដែល
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានជំនួបជាមួយអនុប្រធានរដ្ខចិនស៊ីជិន​ពិងសំដៅ
ផ្លាសប្តូរទិសដៅសំខាន់ជំរុញទំនាក់ទំនងរវាងប្រទេសទាំង២នាពេលខាងមុខ។ការជួប
ប្រាស្រ័យបានប្រព្រិត្តទៅបរិយាកាសស្មោះត្រង់មិត្តភាព។តាងនាម​ថ្នាក់ដឹកនាំបក្សរដ្ឋនិង
រដ្ឋាភិបាលវៀតណាមនាយករដ្ឋមន្ត្រី Nguyen Tan Dungបានអញ្ជើញអនុប្រធានរដ្ខចិនស៊ី
ជីន​ពីងឆាប់ទៅបំពេញទស្សនកិច្ចវៀតណាមក្រោយមហាសន្និបាតបក្សកុម្មុយនិសចិន
លើកទី១៩។អនុប្រធានរដ្ឋចិនលោកស៊ីជីន​ពីងបានទទួលសេចក្តីអញ្ជើញ។ទន្ទឹមនិង
នោះនាយករដ្ឋមន្ត្រី Nguyen Tan Dung មានជំនួបជាមួយអនុប្រធានអចិន្ត្រៃយ៍
នៃតំបន់ស្វយ័តជនជាតិ Zhuang ខេត្ត Guangxi លោក Huang Dao Wei បានទទួលគណៈ
ប្រតិភូវៀតណាមនៅប្រលាន យន្តរហោះ។ ផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន (CAEXPO)
លើកនេះ ត្រូវបានរៀបចំប្រចាំឆ្នាំដោយមានចិននិងប្រទេសជាសមាជិកអាស៊ានចំនួន
១០ ចូលរួម។ ក្រយពីបានរៀបចំចំនួន ៨ លើកមក CAEXPO ទទួលបានសមិទ្ធិផលជា
ច្រើននិងជាស្ពានតភ្ជាប់ដ៏សំខាន់ដើម្បីអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន។
CABIS លើកនេះ គឺជាវេទិការសន្ទនាជាន់ខ្ពស់ដ៏សំខាន់រវាងអាស៊ាននិងចិន សំដៅ
បង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រទ្វេភាគីជំរុញការបង្កើតតំបន់ពាណិជ្ជកម្មសេរី
អាស៊ាន-ចិនធ្វើឲ្យស៊ីជំរៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ក្នុងតំបន់ឲ្យ
ខ្លាំងក្លាថែមទៀត៕

នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន (CAEXPO)  - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមផ្សារណាត់ពិព័រណ៍ អាស៊ាន-ចិន (CAEXPO) (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ