នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមពិធីបើកនិងសម័យប្រជុំពេញអង្គនៃសន្និសីទជាន់ខ្ពស់អាស៊ាន២៧
(VOVworld)-នាព្រឹកថ្ងៃទី២១វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung អញ្ជើញចូលរួមពិធីបើកនិងសម័យប្រជុំពេញ អង្គនៃសន្និសីទជាន់ខ្ពស់អាស៊ាន
លើកទី២៧នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ថ្លែងមតិនៅសម័យប្រជុំពេញ
អង្គ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ទៅលើអាទិភាពនិងបញ្ហាស្នូលមួយ
ចំនួនរបស់អាស៊ាន រួមមានការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវទស្សនវិស័យ សហគមន៍អាស៊ាន២០២៥ និងបណ្តាផែនការមេដោយឈរលើសសរទ្រូងនីមួយ
ៗគឺ សន្តិសុខ-នយោបាយ សេដ្ឋកិច្ចវប្បធម៌-សង្គម បង្កើនសាមគ្គី ឯកភាពគោល
ជំហររួម លើកកំពស់សមត្ថភាព ពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ជា
ពិសេសគឺដោះស្រាយរាល់ការសាកល្បងធំៗចំពោះសន្តិភាព សន្តិសុខ និង ការ
អភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាក្នុងទំនាក់ទំនងជាមួយដៃគូសន្ទនានានា បន្តការ ផ្តល់អាទិភាពខ្ពស់សម្រាប់ការរក្សាសន្តិភាពស្ថិរភាពនៅក្នុងតំបន់។
|
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន២៧
ថតរូបអនុស្សាវរីយ៍ |
ចំពោះបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់
ធ្ងន់ថា ការធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើតជាផលប្រយោជន៍ និងការទទួលខុសត្រូវរួមរបស់ អាស៊ានក៏ដូចជាប្រទេសានានាក្នុងនិងក្រៅតំបន់ សម្តែងនូវកិត្យានុភាពនិង
តួនាទី ជាមជ្ឈមណ្ឌលរបស់អាស៊ាន។ តាមនោះ នាយករដ្ឋមន្ត្រីបានស្នើរអាស៊ាន
រួម ជាមួយចិនសន្យាថាគ្មានសកម្មភាពយោធានៅសមុទ្រខាងកើត។ រួមជាមួយគ្នា
នោះ ប្រទេសអាស៊ានទាំងអស់បានបង្កើនការផ្លាស់ប្តូរ និងជម្រុញចិនអនុវត្ត ឲ្យ
បានពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC)និងសម្រេចយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត
(COC)ផងដែរ៕