នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា វៀតណាមម្ចាស់ការសកម្មអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥


នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា វៀតណាមម្ចាស់ការសកម្មអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា វៀតណាមម្ចាស់ការសកម្មអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥

        Vovworld-នារសៀលថ្ងៃទី២៨តុលានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​
ណាម​លោក Nguyen Tan Dung អញ្ចើញចូលរួមនិងថ្លែងមតិបើក​សន្និសីទ​រដ្ឋមន្ត្រី​​
បរិស្ថាន​អាស៊ានលើកទី១៣ សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ាន+៣​លើកទី​១៤​និង
សន្និសីទ​ទាក់ទិន។

        ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា​អនុវត្ត
​ទស្សនវិស័យសហគមន៍អាស៊ាន២០២៥ វៀតណាមសន្យាបន្តខំប្រឹងប្រែង​រួម
ចំណែក​កំលាំងកាយចិត្តរបស់ខ្លួនសំរាប់កិច្ចសហប្រតិបត្តិការដំបន់ដោយទឹសស្លោក
ម្ចាស់ការ​សកម្មនិងមានការទទួលខុសត្រូវ រួមចំណែកកសាងអាស៊ានមួយ​តភ្ជាប់
សាមគ្គីឯកភាព​និងមានតួនាទីកាន់តែសំខាន់នៅដំបន់និងអន្តរជាតិ។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានលើកច្បាស់ថា៖

        “នាបច្ចុប្បន្នបំរ៉ែបំរួលអាកាសធាតុបំពូលបរិស្ថានសន្តិសុខស្បៀងអាហារនិង
​ប្រភពទឹកបានក្លាយទៅជាបញ្ហាដ៏ធំធេងរបស់ដំបន់និងសកលលោក។ ភារកិច្ច​លំបាក
​ធ្ងន់ធ្ងរចំពោះប្រទេសយើងនីមួយៗគឺត្រូវប្រមូលផ្ដុំអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការពារល្អ
​បរិស្ថាន ចាត់ទុកការពារបរិស្ថានជាគោលដៅផងជាខ្លឹមសារសារវន្តនៃ​ការ​អភិវឌ្ឍន៍​
និរន្តរភាពផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ