នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមកម្មវិធី “រួមដៃជំនះពុះពរផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម”
(VOVWORLD) -នាយប់ថ្ងៃទី៣ខែមេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យ “រួមដៃជំនះពុះ ពរផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម”។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជាមួយតំណាងចូលរួមក្នុងពិធីជួបប្រាស្រ័យ |
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា ទោះបីជាសង្រ្គាមបានកន្លងផុត ទៅរាប់សិពឆ្នាំក៏ដោយ ប៉ុន្តែផលវិបាកយ៉ាងធ្ងន់ធ្ងន់ពីជាតិគីមីពុលនិងគ្រាប់បែកនៅ បន្សល់ទុកមកដែលជះឥទ្ធិពលទៅលើសុខភាពមនុស្សនិងសុវត្ថភាពបរិស្ថានរស់នៅ ក្នុងតំបន់ជាច្រើនទូទាំងប្រទេស។ ហេតុដូច្នេះ ដើម្បីជំនេះពុះពារលើផលវិបាកនេះ នា យករដ្ឋមន្ត្រីឲ្យដឹងថា នាប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋជានិច្ចកាលបានផ្តោតការយក ចិត្តទុកដាក់ព្រមទាំងមានគោលនយោបាយសំខាន់ៗក្នុងការជំនះពុះពារលើផលវិបាក ជាពិសេសគឺជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីននិងជាតិគីមីពុល ក្រោយ សង្គ្រាមផងដែរ។ ស្តីពីភារកិច្ចនាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖
“ទីមួយ គឺត្រូវកំណត់ច្បាស់ថា ការងារជំនេះពុះពារលើផលវិបាកដោយគ្រាប់ បែកមីននិងជាតិគីមីពុលជាភារកិច្ចចាំបាច់ សម្តែងនូវចរិតលក្ខណៈមនុស្សសាស្ត្រ មនុស្សធម៌យ៉ាងជ្រាលជ្រៅ រួមចំណែកអនុវត្តល្អគោលដៅការពារអាយុជីវិតនិងសុវត្ថិ ភាពសម្រាប់ប្រជាជន បង្កលក្ខណៈងាយស្រួលសម្រាប់តំបន់ដែលរងផលវិបាកនោះ នឹងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព។ ទីពីរគឺពិនិត្យឡើងវិញនិងពង្រឹង របៀបរបប គោលនយោបាយជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ជាតិគីមី ពុល ជាពិសេសជួយឧបត្ថម្ភខាងសុខាភិបាលនិងការងារធ្វើសម្រាប់ជនរងគ្រោះ ផងដែរ”៕