នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគ


នាយករដ្ឋមន្ត្រី Nguyen Xuan Phuc  ជួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគ (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២០ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងផែនការនិង
 វិនិយោគដើម្បីពិភាក្សាអំពីវិធានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាយករដ្ឋមន្ត្រី
បានវាយតំលៃថា៖ ឈានចូលឆ្នាំ ២០១៦ ខឿនសេដ្ឋកិច្ចជាតិជួបគ្រោះលំបាកជា
ច្រើន​ការរាំងស្ងួតនិងការជ្រៀបប្រៃធ្វើមហន្តរាយ ០,៣% នៃផលិតផលសរុបក្នុង
ស្រុក (GDP)។ ស្ថានភាពនោះកំពុងដាក់ចេញតម្រូវការថ្មីចំពោះក្រសួងផែនការ
និងវិនិយោគ។ លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ក្នុងឋានៈជា
ក្រសួងកំណត់គោលនយោបាយនិងយន្តការអភិវឌ្ឍន៍ក្រសួងផែនការនិង
វិនិយោគវៀតណាមគប្បីដាក់ចេញវិធានការដើម្បីអនុវត្តគោលដៅក្នុងរយៈ
ពេល ៥ ឆ្នាំ ដែលមុនបង្អស់គឺវិធានការជាបន្ទាន់សំរាប់ត្រីមាសទី ២ ឆ្នាំ
២០១៦។ នាយករដ្ឋមន្ត្រីក៏បានបន្ថែមទៀតថា៖ គប្បីមានវិធានការចាំភាច់
ខាងយន្តការ ក្រខ័ណ្ឌ គត្តិយុតដើម្បីលុបចោលរបាំងសេដ្ឋកិច្ចធានាតុល្យភាព
និងមិនទុកឲ្យខឿនសេដ្ឋកិច្ចមិនធ្លាក់ចូលក្នុងវិបត្តិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ