នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ មករា នៅខេត្ត Binh Dinh ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានធ្វើអធិបតីភាពជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នរបស់ខេត្ត។ 
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh  - ảnh 1 នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh 

(VOVworld) - នាព្រឹកថ្ងៃទី ២០ មករា នៅខេត្ត Binh Dinh ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានធ្វើអធិបតីភាពជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នរបស់ខេត្ត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ទេសចរណ៍នៅជាវិស័យសំខាន់របស់ខេត្ត Binh Dinh នាពេលខាងមុខ ទេសចរណ៍នឹងក្លាយទៅជាផ្នែកសេដ្ឋកិច្ចជួរមុខគេនៃខេត្ត Binh Dinh។ លោក Nguyen Xuan Phuc វាយតំលៃថា៖ ទោះបីជារងឥទ្ធិពលដោយផលវិបាកពីគ្រោះធម្មជាតិក្តី ប៉ុន្តែ ក្នុងឆ្នាំ ២០១៧ ខេត្តបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីទទួលបានលទ្ធផលលើគ្រប់វិស័យ។ ក្នុងការអភិវឌ្ឍន៍ ខេត្តបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម-បរិស្ថាន។ ខេត្តក៏បានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍ធំៗដែលមានពាណិជ្ជសញ្ញានៅក្នុងនិងក្រៅប្រទេសចូលមកវិនិយោគ។ ទីក្រុង Quy Nhon បានក្លាយទៅជាពាណិជ្ជសញ្ញាទេសចរណ៍ល្បីឈ្មោះ។ ប្រការនេះជួយឧបត្ថម្ភរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខេត្តផ្ទេប្តូរដ៏វិជ្ជមាន។ នាយករដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំខេត្តគប្បីមានការប្តេជ្ញាចិត្តហើយបង្ហាញនូវបំណងប្រាថ្នាអភិវឌ្ឍន៍ដោយមានកំណើនលើគ្រប់ជ្រុងជ្រោយ។ ការអភិវឌ្ឍន៍របស់ខេត្ត Binh Dinh គប្បីស្ថិតក្នុងបរិយាកាសអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនៅភូមិភាគកណ្ដាលនិង តំបន់ Tay Nguyen៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ