នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅសួរសុខទុក្ខនិងជូនអំណោយចូលឆ្នាំថ្មីប្រពៃណីសម្រាប់ជនជាតិភាគតិច

(VOVWORLD) -បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្ត Tay Nguyen នាព្រឹកថ្ងៃទី៩ខែ កុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ទៅសួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មីប្រពៃណីនិងជូនអំណោយចំនួន២០០កញ្ចប់សម្រាប់ ជនរួមជាតិជាជនជាតិភាគតិចដែលមានស្ថានភាពលំបាកនិងគ្រួសារគោលនយោបាយ នៅស្រុក Dak Song ខេត្ត Dak Nong។
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅសួរសុខទុក្ខនិងជូនអំណោយចូលឆ្នាំថ្មីប្រពៃណីសម្រាប់ជនជាតិភាគតិច - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅជូនពរចូលឆ្នាំថ្មីប្រពៃណីសម្រាប់ជនរួមជាតិជាជនជាតិភាគតិច នៅស្រុក Dak Song ខេត្ត Dak Nong

អញ្ជើញថ្លែងមតិជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់បណ្តាជន ជាតិខេត្ត Dak Nong នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

        “ខ្ញុំសូមតាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ផ្ញើសេចក្តីសាកសួរសុខទុក្ខដ៏កក់ក្តៅបំផុត ចំពោះជនរួមជាតិបណ្តាជនជាតិនៅខេត្ត Dak Nong ហើយជាពិសេសគឺស្រុក Dak Song។ ឈរលើស្មារតីគឺទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពសប្បាយ រីករាយ ទទួលនិទាឃរដូវក្នុងក្នុងភាពកក់ក្តៅនិងសន្សំសំចៃ។ ខ្ញុំសង្ឃឹមថា ខេត្ត Dak Nong ក៏ដូច ជាស្រុក Dak Song  ត្រូវពិនិត្យឲ្យបានមត់ចត់ កុំឲ្យកើតមានឡើងស្ថាន ភាពលំបាក និងការខ្វះខាតក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាម”។

        មុននោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅជូនអំណោយ ចូលឆ្នាំថ្មី ចំពោះវីរៈអ្នកម្តាយវៀតណាម Chau Thi Nghe អាយុ ៩៤ឆ្នាំនៅទីរួមស្រុក Duc An ស្រុក Dak Song ខេត្ត Dak Nong ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ