នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែអន្តរជាតិ Hai Phong
(VOVWORLD) -នារៀលថ្ងៃទី១៣ខែឧសភានៅទីក្រុង Hai Phong (ភាគខាងជើងវៀត ណាម) នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (HICT)។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញរួមជាមួយតំណាងនានាកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (រូបថតៈ Vu Dung/VOV) |
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រុមហ៊ុនចំណាត់កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong មានដំណោះស្រាយទំនើបភាវូបនីយកម្មក្នុងផលិតកម្ម ទទួល ប្រគល់ទំនិញ រៀបចំសេវាកម្ម logistic យ៉ាងល្អដើម្បីរួមចំណែកកាត់បន្ថយចំណាយ ដឹកជញ្ចូនសមុទ្រ និងកាត់បន្ថយចំណាយសម្រាប់សហគ្រាស។
នាពេលខាងមុខ ដើម្បីធ្វើអាជីវកម្មនិងប្រតិបត្តិដំណើរការកំពង់ផែនេះប្រកប ដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់នោះ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រុមហ៊ុន គប្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីក្លាយទៅជាកំពង់ ផែទំនើប ស្វ័យប្រវត្តិកម្ម និងអនុវត្តប្រកបដោយជោគជ័យ រាល់សមិទ្ធិនៃបដិវត្តន៍ឧស្សាហកម្ម៤.០។
កុងតឺន័រតំបន់នៅកំពង់ផែ Hai Phong (រូបថតៈ Vu Dung/VOV) |
ក្នុងឱកាសនេះ តាងនាមរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីបានថ្លែងអំណរ គុណរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានគាំទ្រនិងសហការយ៉ាងស្អិតល្មួតរួមទាំង បង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងការនេះ រួមចំណែកអះអាង ចំណងមិត្តភាព និងទំនាក់ទំនងអន្តរជាតិយ៉ាងល្អប្រសើររវាងវៀតណាមនិងជប៉ុនផងដែរ៕