នាយករដ្ឋមន្ត្រី Pham Minh Chinh និងនាយករដ្ឋមន្ត្រីរ៉ូម៉ានីចូលរួមវេទិកាធុរកិច្ច វៀតណាម-រូម៉ានី
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានី កាលពីថ្ងៃទី ២២ មករា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Bucharest នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Ion-Marcel Ciolacu បានអញ្ជើញចូលរួមវេទិកា ធុរកិច្ចវៀតណាម - រូម៉ានី។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Ion-Marcel Ciolacu ចូលរួមវេទិកាធុរកិច្ច វៀតណាម-រូម៉ានី។ (រូបថត៖ VNA) |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បាន ឲ្យដឹងថា៖ វៀតណាមមានបំណងចង់ទាក់ទាញការវិនិយោគដោយមានការជ្រើសរើស ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ច ចំណេះដឹង; ជាមួយនឹងគម្រោងនានាដូចជា បច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក semiconductor នវានុវត្តន៍ ថាមពលកកើតឡើងវិញ ថាមពលថ្មី (អ៊ីដ្រូសែន) មជ្ឈ មណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ពាណិជ្ជកម្ម និងសេវាកម្មទំនើប កសាងហេដ្ឋារចនាសម្ព័ន្ធ ការស្រាវជ្រាវ និងការអភិវឌ្ឍ... លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ សហគ្រាសរ៉ូម៉ានី ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សហភាពអឺរ៉ុប (EVFTA) កិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរ ការតភ្ជាប់ និងការវិនិយោគលើវិស័យដែលវៀតណាមមានតម្រូវការ ហើយរូម៉ានីមានប្រៀបខ្លាំងដូចជា៖ វិស្វកម្មមេកានិក គ្រឿងយន្តឯកទេស បរិក្ខារពេទ្យ ឱសថ ទូរគមនាគមន៍ ឧស្សាហកម្មផលិតរថយន្ត ថាមពលកកើតឡើងវិញ ការរុករករ៉ែ ការចម្រាញ់គីមីឥន្ធនៈ ជាដើម៕