នាយករដ្ឋមន្ត្រី Pham Minh Chinh ស្វាគមន៍សហគ្រាសនិង មូលនិធិវិនិយោគធំៗ របស់អូស្ត្រាលីមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម

(VOVWORLD) - វៀតណាមស្វាគមន៍សហគ្រាស និងមូលនិធិវិនិយោគធំៗរបស់អូស្ត្រាលី មកបណ្ដាក់ ទុននៅវៀតណាមលើវិស័យនានាដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ហិរញ្ញវត្ថុ - ធនាគារ ការអប់រំ កសិកម្មបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជី ថល រ៉ែ កសិកម្ម អាកាសចរណ៍ និងទេសចរណ៍ ... 

នាយករដ្ឋមន្ត្រី Pham Minh Chinh ស្វាគមន៍សហគ្រាសនិង មូលនិធិវិនិយោគធំៗ របស់អូស្ត្រាលីមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម - ảnh 1ទិដ្ឋភាពនៅជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអគ្គ ទេសាភិបាលអូស្ត្រាលី លោក David Hurley។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៤ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយអគ្គ ទេសាភិបាលអូស្ត្រាលី លោក David Hurley ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា វៀតណាមស្វាគមន៍សហគ្រាស និងមូលនិធិវិនិយោគធំៗរបស់អូស្ត្រាលី មកបណ្ដាក់ ទុននៅវៀតណាមលើវិស័យនានាដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ហិរញ្ញវត្ថុ - ធនាគារ ការអប់រំ កសិកម្មបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជី ថល រ៉ែ កសិកម្ម អាកាសចរណ៍ និងទេសចរណ៍ ... លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ អូស្ត្រាលី បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទំនិញកសិផល ជលផល វៀតណាម; ជួយសម្រួលដល់សហគ្រាសវៀតណាមក្នុងការវិនិយោគលើវិស័យរ៉ែ កសិកម្ម អាកាសចរណ៍ និងទេសចរណ៍ ... លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអូស្ត្រាលី បន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាល លើកកំពស់សមត្ថភាពភាសា អង់គ្លេស សហប្រតិបត្តិការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន អំពើភេរវ កម្ម បទល្មើសសេដ្ឋកិច្ច គ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យាខ្ពស់; ក៏ដូចជាសហ ប្រតិបត្តិការក្នុងវិស័យសន្តិសុខអ៊ីនធឺរណិតផងដែរ។
រីឯខ្លួនវិញ អគ្គទេសាភិបាល លោក David Hurley បានអះអាងថា អូស្ត្រាលីនឹង ជួយឧបត្ថម្ភ
វៀតណាមដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នសុទ្ធមកកម្រិត "សូន្យ" ត្រឹមឆ្នាំ ២០៥០; សម្របសម្រួលជាមួយវៀតណាម និងឡាវ ដើម្បី រៀបចំវេទិកាសន្ទនាជាន់ខ្ពស់អាស៊ាន-អូស្ត្រាលីស្តីពីការប្រែប្រួលអាកាសធាតុ និងការ បំប្លែងថាមពលនៅឆ្នាំនេះ។
លោកអគ្គទេសាភិបាល David Hurley បានអះអាងថា អូស្ត្រាលីគាំទ្រចំពោះ ទស្សនៈរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត; ឯកភាពថា ភាគីនានាគួរតែខិតខំប្រឹង ប្រែងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ និង អាកាសចរណ៍នៅសមុទ្រខាងកើតក៏ដូចជា គោរពច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ