នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើតសមាគមស្ថាបត្យករវៀតណាម

(VOVWORLD) -នាថ្ងៃទី២១ខែមេសា នៅទីក្រុងហាណូយ សមាគមស្ថាបត្យករវៀត ណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០ នៃទិវាបង្កើត (១៩៤៨-២០១៨)។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើតសមាគមស្ថាបត្យករវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី 

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង ចង់ឲ្យសមាគមស្ថាបត្យករនិងមជ្ឈដ្ឋានស្ថាបត្យករ វៀតណាមត្រូវដើរជាអ្នកត្រួសត្រាយ កំណត់ទិសដៅសម្រាប់ វិស័យស្ថាបត្យ កម្មវៀតណាមដោយបង្កើតលំហរស់នៅសុវត្ថភាព ស្និទ្ធស្នាលជាមួយ សង្គមនិងសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យស្ថាបត្យករទាំងអស់ ត្រូវមានមហិច្ឆតាឆ្ពោះទៅកសាងខឿនស្ថាបត្យ កម្មវៀតណាមទំនើប ពោរពេញទៅដោយអត្តសញ្ញាណជាតិរួមចំណែកជម្រុញការអភិ វឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើសមាហ រណកម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ត្រូវផ្តោតសំខាន់លើការបំប៉ន់ជួរស្ថាបត្យករ  លើកកម្ពស់សមត្ថភាពច្នៃប្រឌិតនិងជំនាញវិជ្ជាជីវៈរបស់ស្ថាបត្យករវ័យក្មេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ