នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម៤.០

(VOVWORLD) - នាព្រឹកថ្ងៃទី១៣កក្កដានៅទីក្រុងហាណូយបានប្រារព្ធឡើងវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧសហ្សាហកម្ម៤.០ - Industry 4.0 Summit 2018 ក្រោមប្រធានបទ “ទស្សនវិស័យនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍លោតផ្លោះក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មលើកទី៤”។ វេទិកានេះ ដោយរដ្ឋាភិបាលសហការជាមួយគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមរៀបចំឡើង។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម៤.០ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  អញ្ជើញចូលរួមពិធីកាត់ខ្សែបូរប្រារព្ធវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម៤.០ ឆ្នាំ២០១៨

 

មុននឹងចូលរួមវេទិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញកាត់ខ្សែបូរ បើកពិព័រណ៍អន្តរជាតិស្តីឧស្សាហកម្ម៤.០ និងចូលរួមស្តង់ទំនិញឧទ្ទេសនាមអំពីផលិតផលបច្ចេកវិទ្យា។

អញ្ជើញថ្លែងមតិក្នុងសម័យសន្ទនានៃវេទិកានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល វាគ្មិនទាំងអស់បានលើកឡើងសំណើរសំខាន់ៗសម្រាប់វៀតណាម ព្រមទាំងចាត់ទុកថា វេទិកានេះត្រូវជ្រាបច្បាស់ជាងអំពីជំហានអនុវត្តន៍នៃបដិវត្តន៍ឧស្សាហកម្ម៤.០។ នាយករដ្ឋមន្ត្រីបានអញ្ជើញលើកឡើងនូវបញ្ហាចាំបាច់មួយចំនួនត្រូវការអនុវត្តន៍ នោះគឺអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម៤.០ - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាស្តង់តាំងបង្ហាញរបស់សម្ព័ន្ធក្រុមហ៊ុន Viettel  

រួមជាមួយគ្នានោះ គឺកសាងយន្តការនិងបណ្តុះបណ្តាលប្រភពធនធានមនុស្ស៖

“បញ្ហាកើតមានឡើងគឺពីការជ្រាបនូវមនសិការឈានដល់អនុវត្តន៍សកម្មភាពគឺត្រូវធ្វើដូចម្ត៉េច។ ហើយសកម្មភាពរួមមានការងារអ្វីខ្លះ។ នោះគឺត្រូវមានគោលនយោបាយច្បាប់ណាមួយ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម៤.០ឲ្យបានល្អជាង ល្បឿនលឿនជាង។ បញ្ហាបន្ត នោះគឺបណ្តុះបណ្តាលប្រភពធនធានមនុស្សនៅវៀតណាម។ ពលករវៀតណាមស្រូបយក៤០%គឺស្ថិតក្នុងវិស័យកសិកម្ម ទិន្នផលទាប។ ហេតុដូច្នេះ ប្រព័ន្ធអប់រំត្រូវក្តាប់ជាប់នូវប្រសិទ្ធិភាពនៃបញ្ហានេះ។ ក្នុងនោះត្រូវបំពាក់ជំនាញសម្រាប់កម្មករ”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម៤.០ - ảnh 3មនុស្សយន្តពាក់អាវផាយ បង្ហាញខ្លួននៅក្នុងវេទិកាជាន់ខ្ពស់និងពិព័រណ៍អន្តរជាតិស្តីពីឧសស្សាហកម្ម៤.០

ក្នុងវេទិកាលើកនេះ ជាលើកដំបូង មនុស្សយន្តប្រើប្រាស់បញ្ញាសិប្បនិមិត្តមានឈ្មោះ Sophia បានមកវៀតណាមនិងចូលរួមការសន្ទនាជាមួយតំណាងនានានៅក្នុងវេទិកា ស្តីពីបញ្ហាកំណត់ទិសដៅរបស់បដិវត្តន៍៤.០នៅវៀតណាម។ មនុស្សយន្ត Sophia ជាផលិតផលដែលបានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រគល់ពានរង្វាន់ជើងឯកច្នៃប្រឌិតរបស់ UNDP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ