នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបចរចារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបចរចារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្ត្រី
កម្ពុជា សម្តេច ហ៊ុនសែន

(VOVworld)-នារសៀលថ្ងៃទី២៣វិច្ឆិកា ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់កម្ពុជា
 -ឡាវ- វៀត ណាមលើកទី៩ (CLV-9) ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាបប្រទេស
កម្ពុជា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ
ជួប ចរចារជាមួយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។ នៅ
ក្នុង ជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងនូវគោលនយោបាយមុនក៏ដូច
ជា ក្រោយរបស់វៀតណាមគឺជានិច្ចកាលមានបំណងពង្រឹងនិងពង្រីកទំនាក់ទំនង
ជាមួយ កម្ពុជា។​នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរយោបល់
លើគ្រប់វិស័យក្នុងទំ​នាក់ទំនងរវាងប្រទេសទាំងពីរនិងសម្តែងគោលបំណងសម្រេច
យ៉ាងឆាប់ៗការងារ​ខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនដើម្បីកសាងព្រំដែនសន្តិភាព
 មិត្តភាព ស្ថិរភាពនិង អភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏
បានព្រមព្រៀងសហការគ្នា ក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី៥០នៃទិវា
បង្កើតទំនាក់ទំនងការទូតរវាងវៀត ណាមនិងកម្ពុជា ថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០១៧ខាង
មុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ