នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយមហាវិទ្យាល័យ Hue

(VOVWORLD) -នាព្រឹកថ្ងៃទី២មករា នៅទីក្រុង Hue ខេត្ត Thua Thien Hue នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលលោក Nguyen Xuan Phuc រួមជាមួយក្រុមការងាររដ្ឋាភិបាល បានអញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំមហាវិទ្យាល័យ Hue ដែលជាមហាវិទ្យាល័យមួយ បានបង្កើតនិងរីកធំធាត់មុនបង្អស់នៅ ភាគកណ្តាលនិងតំបន់ Tay Nguyen ដោយមានរយៈពេល៦០ឆ្នាំនៃការអភិវឌ្ឍន៍។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយមហាវិទ្យាល័យ Hue - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី

នៅទីនេះ នាយករដ្ឋមន្ត្រី បានស្នើ ឲ្យថ្នាក់ដឹកនាំមហាវិទ្យាល័យ Hue ស្វែងរកនូវរូបសណ្ឋានអភិវឌ្ឍន៍ បង្កើត លក្ខណៈងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ បម្រើល្អការងារបង្ហាត់បង្រៀន។ នាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc ក៏បានលើកឡើងនូវទិសដៅធំៗសម្រាប់មហា វិទ្យាល័យ Hue និងអប់រំឧត្តមសិក្សានិយាយរួម។ ក្នុងនោះ មហាវិទ្យាល័យ Hue ត្រូវផ្តោតការយកចិត្តទុកដាក់បញ្ញាវិទ្យាសាស្ត្រ វិធានការស្រាវជ្រាវដោយខ្លួនឯង ជួយឲ្យនិស្សិតមានការច្នៃប្រឌិតនិងបង្កើតសមិត្ថភាពធ្វើសកម្មភាព។ រួមជាមួយ គ្នានោះ ត្រូវបណ្តុះបណ្តាលតាមតម្រូវការសង្គម ទាំងចំនួននិងគុណភាព ឆ្ពោះ ទៅបទដ្ឋានអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ