នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល

(VOVWORLD) -នារសៀលថ្ងៃទី១វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់អធិការ កិច្ចរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល (រូបថតៈ TTXVN)

លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា អធិការកិច្ចរដ្ឋាភិបាល គប្បីក្លាយទៅជាស្ថាប័នសំខាន់ ជាកម្លាំងស្នូលក្នុងការងារទទួលប្រជាជន ដោះ ស្រាយពាក្យបណ្តឹងតវ៉ា ព្រមទាំងសុំឲ្យប្រព័ន្ធអធិការកិច្ចសកម្ម និងម្ចាស់ការថែម ទៀតក្នុងការដោះស្រាយពាក្យបណ្តឹងបរិហារ។ ស្តីពីកិច្ចការអធិការកិច្ច លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ត្រូវធានាលក្ខណៈតម្លាភាព បរានុម័ត និងអនុវត្តត្រឹម ត្រូវបទបញ្ញត្តិផ្ទៃក្នុងរបស់ផ្នែក ត្រឹមត្រូវតាមច្បាប់ និងបង្កើតការស្រុះចិត្តគំនិតក្នុង ប្រជាជន។ ស្តីពីការងារបង្ការប្រឆាំងអំពើពុករលួយ លោកនាយករដ្ឋមន្ត្រីបានក្រើន រំលឹកអំពីវិស័យងាយកើតមានឡើងអំពើពុករលួយ ដូចជាការសាងសង់មូល ដ្ឋាន ដីធ្លី និងការងារកម្មាភិបាលជាដើម។ ក្នុងប៉ុន្មានខែបំណាច់ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យផ្នែកអធិការកិច្ច ប្រមូលផ្តុំចំណាត់ការដាច់ស្រេចនូវ ផែនការដែលបានដាក់ចេញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ