នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយបញ្ញវន្តឆ្នើម

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយបញ្ញវន្តឆ្នើម - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំនាញការ បញ្ញាវ័ន្តនិងអាជីវករឆ្នើមជា អាណិកជនវៀតណាមនៅបរទេស។

(VOVworld)-នារសៀលថ្ងៃទី១២វិច្ឆិកា នៅក្នុងឱកាសចូលរួមសន្និសីទជនវៀតណាម
 នៅឯបរទេសដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីការបរទេសលោក Pham Binh
Minh បាន អញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំនាញការ បញ្ញាវ័ន្តនិងអា
ជីវករឆ្នើមជា អាណិកជនវៀតណាមនៅបរទេស។ ជំនួបនេះជាវេទិកាបើកទូលាយ
មួយ សម្រាប់អ្នក ជំនាញការ អ្នកស្រាវជ្រាវផ្លាស់ប្តូរយោបល់ នាំចេញគោលគំនិត
ថ្មីច្រើន រួមចំណែកទៅ ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖

        “ខ្ញុំសប្បាយរីករាយណាស់ ខណៈដែលបានស្តាប់រឿងរ៉ាវស្តីពីការចាប់ផ្តើមអា
ជីព នៅវៀតណាមរបស់អាណិកជន។ ក្នុងនោះខ្ញុំបានចាប់អារម្មណ៍ចំពោះរឿងរបស់
បណ្ឌិត Nguyen Thanh My ប្រធានសមាគមអាជីវករវៀតណាមនៅឯបរទេស ទោះ
បីជា មានអាយុ៦០ឆ្នាំក៏ដោយ ប៉ុន្តែលោករូបនេះបានត្រឡប់មកវៀតណាមវិញ
ដើម្បីចាប់ ផ្តើមអាជីពជាថ្មីម្តងទឿត។ ខ្ញុំយល់ថា ក្រៅគោលគំនិតធ្វើអាជីវកម្មនោះ
គឺទឹកចិត្តស្នេហា ស្រុកកំណើតនិងមាតុប្រទេស”។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា នឹងទទួលយករាល់
យោបល់ព្រមទាំងប្រគល់ឲ្យក្រសួងការបរទេសរួមជាមួយស្ថាប័ននានាបើកបន្ថែម
វេទិកាដើម្បីបញ្ញាវ័ន្តជាអាណិកជនបន្តរួមចំណែកដើម្បីគោលដៅកសាងប្រទេស
ជាតិ កាន់តែសម្បូរធូរធាពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ