នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាគោលនយោបាយជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន

(VOVWORLD) -នាព្រឹកថ្ងៃទី៣០កញ្ញា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួប សន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯក ជនមួយចំនួន។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាគោលនយោបាយជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជួបសន្ទនាគោលនយោបាយជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន 

ជំនួបសន្ទនានេះបាន ប្រព្រឹត្តទៅនៅទីក្រុងហាណូយក្រោមប្រធាន បទ “រដ្ឋាភិបាលនិងបណ្តាសម្ព័ន្ធក្រុម ហ៊ុនសេដ្ឋកិច្ចឯកជនរួមដំណើរជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ នេះជាឱកាស សម្រាប់រដ្ឋាភិបាលនិងក្រសួងស្ថាប័ននានា ផ្ទៀងស្តាប់នូវឧបសគ្គទាំងឡាយដែលសហគ្រាស ឯកជនកំពុងជួបប្រទះ។ អញ្ជើញថ្លែងមតិក្នុងជំនួប នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc បានចាត់ទុកថា ដើម្បីសេដ្ឋកិច្ចឯកជនមានការអភិ វឌ្ឍន៍ខ្លាំងក្លាថែម ទៀតត្រូវមានដំណោះស្រាយវិជ្ជមាន៖

        “វៀតណាមកំពុងអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី១២ ជាពិសេសគឺ សេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈឹមលើកទី៥ (នីតិកាលទី ១២) ស្តីពីសេដ្ឋកិច្ចឯក ជន។ តាមនោះ សម្លេងរបស់សហគ្រាសឯកជននឹងរួមចំណែកទៅក្នុងការដោះ ស្រាយរាល់បញ្ហាជំពាក់ជំពិនរបស់ប្រទេសជាតិ។ យើងខ្ញុំចង់ផ្ទៀងស្តាប់សហគ្រាស បន្តការពិភាក្សា បង្កើតក្របខ័ណ្ឌច្បាប់និងបរិយាកាសធ្វើអាជីវកម្មល្អបំផុតសម្រាប់ សហគ្រាសឯកជន វៀតណាមអភិវឌ្ឍន៍ចំទិសដៅ”។

  បច្ចុប្បន្ន សហគ្រាសឯកជនកំពុងរួមចំណែក៤៣%នៃ GDP របស់ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ