នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំគណៈបក្សជប៉ុនមួយចំនួន

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននិងចូលរួមសន្និសីទអនាគត អាស៊ីលើកទី២៣ នារសៀលថ្ងៃទី៦មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំគណៈបក្សជប៉ុនមួយចំនួន ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំគណៈបក្សជប៉ុនមួយចំនួន - ảnh 1លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយថ្នាក់ដឹកនាំបក្សកុម្មុយនិស្តជប៉ុន

នៅក្នុងជំនួបទាំងអស់នេះ លោក Nguyen Xuan Phuc បានជូនដំណឹងដល់បញ្តា ថ្នាក់ដឹកនាំគណៈបក្សជប៉ុនអំពីការវិវឌ្ឍន៍នាពេលថ្មីៗនេះនៃទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងមានបំណងថា គណៈបក្សទាំងអស់ នេះនឹងបន្តគាំទ្ររដ្ឋាភិបាលជប៉ុនពង្រឹងទំនាក់ទំនងជាមួយវៀតណាម។

        ក្នុងរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយតំណាងសហគ្រាសជប៉ុនមួយចំនួននិងទទួលជួប ជាមួយអភិបាលខេត្ត Kanagawa និងខេត្ត Aichi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ