នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលនិងផលរ៉ែឡាវ
(VOVWORLD) -ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលនិងផលរ៉ែឡាវ លោក Khammany Inthirath នាថ្ងៃទី៤ខែមេសានោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោករដ្ឋមន្ត្រី បន្ទាប់ ពីកិច្ចប្រជុំលើកទៅ៤០ គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ
ក៏ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើ កិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចទាំងពីរគឺចាំបាច់ណាស់។ តាមនោះភាគីទាំង ពីរគប្បីពង្រីកនូវប្រៀបខ្លាំងរបស់ខ្លួន។ ដោយចាត់ទុកវិស័យវារីអគ្គិសនីនិងថាមពល កកើតឡើងវិញជាវិស័យប្រៀបខ្លាំងរបស់ឡាវ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរឲ្យភាគីឡាវ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនអភិវឌ្ឍន៍នូវ គម្រោងការនានាប្រកបដោយប្រសិទ្ធភាព៕