នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយសម្ព័ន្ធក្រុមហ៊ុន Fast Retailing របស់ជប៉ុន
(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Yanai Tadashi ប្រធាននិងជាអគ្គនាយកសន្ព័ន្ធក្រុមហ៊ុន Fast Retailing នៃប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Yanai Tadashi ប្រធាននិងជាអគ្គនាយកសន្ព័ន្ធក្រុមហ៊ុន Fast Retailing |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា ជប៉ុនជាដៃគូសេដ្ឋកិច្ចឈានមុខនៅវៀតណាម ហើយរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានារបស់ វៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មជប៉ុនវិនិយោគធ្វើអាជី វកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Fast Retailing នៅវៀតណាម។ លោកអញ្ជើញលើកឡើងថា ជប៉ុនជាដៃគូដែលផ្តល់ទុន ODA ធំបំផុតនៅវៀតណាម។ ម្យ៉ាងវិញទៀត ដោយមានចំនួនប្រជាជនជាង ៩៦លាននាក់នោះ វៀតណាមគឺជាទីផ្សារពោរពេញទៅដោយសក្កានុភាព សម្រាប់ផលិតផលសម្លៀកបំពាក់របស់ជប៉ុន ហើយវត្តមានរបស់បណ្តាសម្ព័ន្ធក្រុមហ៊ុនជប៉ុននៅវៀតណាម បានរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត ផលិត ផលសម្លៀកបំពាក់របស់សម្ព័ន្ធក្រុមហ៊ុន Fast Retailing ក៏បានរួមចំណែកធ្វើពិពិធកម្មនៃជម្រើសរបស់អតិថិជនវៀតណាម។
ចំណែកឯប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Fast Retailing លោក Yanai Tadashi បានគូសញ្ជាក់ថា ក្រៅពីផលិតផលសម្លៀកបំពាក់នៅទីផ្សារវៀតណាមមក នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុនរបស់លោក នឹងដាក់បន្ថែមប្រព័ន្ធលក់រាយនៅ វៀតណាមតែម្តង។ លោកក៏បានស្នើសុំអោយរដ្ឋាភិបាលវៀតណាម បញ្ជាណែនាំដល់ស្ថាប័នពាក់ព័ន្ធនានា ដោះស្រាយបែបបទមួយចំនួនដើម្បីសម្ព័ន្ធក្រុមហ៊ុនអាចបើកទូលាយការវិនិយោគធ្វើអាជីវកម្មនៅវៀតណាម៕