នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែមិថុនា ក្នុងជំនួបទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Craig Chittick ដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការ ទូតនៅវៀតណាមនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិការរបស់លោក ឯកអគ្គរដ្ឋទូត Craig Chittick ដែលបានបន្សល់ទុកនូវសញ្ញាសម្គាល់ជាច្រើន ខណៈពេលដែល ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអូស្ត្រាលីក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ បានកើនឡើងជាមធ្យម ១៧%។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Craig Chittick  (រូបថតៈ Baoquocte) 

ក្នុងអាណត្តិរយៈពេល ៣ ឆ្នាំនៅវៀតណាមរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតបានរួមចំណែកជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន មិនត្រឹមតែនយោបាយ ការទូត សន្តិសុខ ការពារជាតិប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលអេឡិចត្រូនិកនិងការបណ្តុះបណ្តាលបុគ្គលិកទៀត ផង។

នាយករដ្ឋមន្ត្រីសង្ឃឹមថាក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តវិធានការជាក់ស្តែង សំដៅបង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ជាពិសេស ឆ្លៀតយកផលប្រយោជន៍ពីបណ្តាកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចូលរួមជាសមាជិកភាព ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង CPTPP។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អូស្ត្រាលីនឹងបន្តផ្តល់ ODA សម្រាប់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ