នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ នឹងមានរលកវិនិយោគថ្មីរបស់អាល្លឺម៉ង់ចូលមកវៀតណាម
(VOVWORLD) -នារសៀលថ្ងៃទី៦កក្កដា នៅទីក្រុងបែកឡាំង នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកវេទិកាសេដ្ឋកិច្ចវៀត ណាម -អាល្លឺម៉ង។
នៅក្នុងវេទិកានេះតំណាងជាច្រើនបានចាត់ទុកថា វៀតណាមជាខឿនសេដ្ឋកិច្ច ទទួលបានការវាយតម្លៃខ្ពស់អំពីភាពសកម្មនិងសក្កានុភាពវិនិយោគ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ Brigitte Zypries បានចាត់ទុកថា ៖
“វៀតណាមមានកិត្យានុភាពខ្ពស់សម្រាប់អាល្លឺម៉ង់ ហើយមជ្ឈដ្ឋានវិនិយោ គិន អាល្លឺម៉ង់ក៏បានវាយតម្លៃខ្ពស់ចំពោះភាពសកម្មរបស់វៀតណាមដែរ។ វៀត ណាម មានចំនួនប្រជាជនវ័យក្មេង។ ហេតុដូច្នេះ នោះជាឱកាសល្អសម្រាប់សហគ្រាសអាល្លឺម៉ង់ផងដែរ”។
អញ្ជើញថ្លែងមតិនៅក្នុងវេទិកា លោក Nguyen Xuan Phuc បានឲ្យដឹងថា អាល្លឺម៉ង់ជាមិត្តគួរឲ្យទុកចិត្តរបស់វៀតណាម ដែលជានិច្ចកាល គាំទ្រ ទាក់ទាញការ យកចិត្តទុកដាក់និងប្រភពកម្លាំងអន្តរជាតិទៅក្នុងគោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់ វៀតណាម៖
“ជាពិសេសលើវិស័យ វិស្វកម្មមេកានិច ស្វ័យប្រវត្តិកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអប់រំជាន់ខ្ពស់ជាដើម។ ជាពិសេស បទពិសោធន៍គ្រប់គ្រងរបស់អាល្លឺម៉ង់នឹង ជួយវៀតណាមរីកចំរើនយ៉ាងឆាប់រហស័សក្នុងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ យើងខ្ញុំសង្ឃឹមថា អាល្លឺម៉ង់នឹងលើកទឹកចិត្តសហគ្រាសរបស់ខ្លួនធ្វើការវិនិយោគ លើឧស្សាហកម្មឧបត្ថម្ភរបស់វៀតណាម រួមទាំងផ្នែកឧស្សាហកម្មថាមពលកកើត ឡើងវិញ ជាពិសេសកឺថាមពលព្រះអាទិត្យនិងថាមពលខ្យល់នៅវៀតណាម”៕