នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មីនៅវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី២០ខែមេសានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយក្រុមពិគ្រោះយោបល់សេដ្ឋ កិច្ចរបស់នាយករដ្ឋមន្រ្តី។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មីនៅវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានលើកច្បាស់នូវភារកិច្ចសំខាន់ៗដែលរដ្ឋាភិបាលបន្តអនុវត្តន៍ នោះគឺផ្ទៀងស្តាប់មតិពី សហគ្រាសនិងប្រជាជន ដោះស្រាយរាល់ឧបស័គ្គនិងការជំពាក់ជំពិន កែលម្អបរិយាកាស វិនិយោគធ្វើអាជីវកម្មដើម្បីការអភិឌ្ឍសេដ្ឋកិច្ចប្រ ទេសជាតិ។ លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា ទិសដៅសម្រាប់អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាមនាពេល ខាងមុខគឺអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោក អញ្ជើញមានប្រសាសន៍ថា៖

        “សំណួរមួយដែលខ្ញុំលើកឡើងត្រូវបានសមាជិកក្រុមពិគ្រោះយោ បល់ផ្តល់មតិ នោះគឺធ្វើឲ្យខ្ញុំស្រុះចិត្តគំនិតយ៉ាងខ្លាំង នោះគឺត្រូវស្វែងរកកម្លាំងចលករកំណើនថ្មី សម្រាប់វៀតណាមក្នុងពេលបច្ចុប្បន្ននេះនិងពិសេសគឺផែនការសកម្មភាព២០១៨-២០២១។កម្លាំងចលករនោះគឺបន្ត ការផ្លាស់ប្តូរថ្មីយន្តការគ្រប់គ្រង កែលម្អបរិយាកាសវិនិយោគ បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសតាមរយៈការកាត់បន្ថយបែប បទ ហើយសំខាន់បំផុតគឺរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ” ។

        លោកនាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា ត្រូវស្វែងរកនូវកម្លាំងចលករជាក់ស្តែង ក្នុងសក្កានុភាពអភិវឌ្ឍន៍ ដូចជាទេសចរណ៍ ឧស្សាហកម្មកែច្នៃ ច្នៃប្រឌិត ជាពិសេសគឺ ឧស្សាហកម្មនាំចេញ ដែលជាឧត្តមភាពរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ