នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួម WEF លើកទី៤៧
(VOVworld)-នារសៀលថ្ងៃទី២១ខែមករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សន
កិច្ចចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៧នៅ
ទីក្រុង Davos ប្រទេសស្វីសចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែមករាតាមសេច ក្តី
អញ្ជើញរបស់ប្រធាន WEF លោក Klaus Schwab។ នៅក្នុងសន្និសីទនេះ លោក
Nguyen Xuan Phuc បានចូលរួមសកម្មភាពចំនួន៤០ ក្នុងនោះ លោកបានអញ្ជើញ
ថ្លែងមតិនៅកិច្ចពិភាគ្សាចំនួន៥ស្តីពីបណ្តាបញ្ហាសកលលោកនិងតំបន់ ព្រមទាំង
អនុ វត្តការជួបសន្ទនាទ្វេភាគីជាមួយប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗ
និងតំ ណាងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ មកពីបណ្តាប្រទេសដែលចូលរួម
WEF លើក នេះផងដែរ។ អញ្ជើញថ្លែងមតិនៅសម័យប្រជុំនានា នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា វៀតណាមកំពុងប្រមូលផ្តុំលើកការ
រៀបចំហេដ្ឋារចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន
ជម្រុញការចាប់ផ្តើមអាជីព និងអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាព
ខ្ពស់។ នៅក្នុងសម័យប្រជុំពេញ អង្គស្តីពីតួនាទីរបស់អាស៊ាន លោក Nguyen
Xuan Phuc បានអះអាងថា វៀតណាម បានរួមចំណែកសំខាន់និងមានការទទួល
ខុសត្រូវទៅក្នុងការពង្រឹងនិងពង្រីកសាមគ្គី ភាពនិងភាពស្រុះចិត្តគំនិតក្នុងអា
ស៊ាន ខំប្រឹងប្រែងរួមជាមួយប្រទេសអាស៊ាននា នាកសាងសហគមន៍អាស៊ាន
រឹងមាំ។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួម WEF លើកទី៤៧ |
នៅក្នុងការជួបប្រាស្រ័យទ្វេភាគីមួយចំនួន លោក Nguyen Xuan Phuc និងដៃ
គូនានាបានឯកភាពបន្តជម្រុញទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាអង្គការអន្តរ
ជាតិ រួមចំណែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនិងភាពសម្បូរ
រុងរឿងក្នុងតំបន់និងលើពិភពលោក។
ដំណើរទស្សនកិច្ចចូលរួមសន្និសីទ WEF លើកនេះ របស់នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បាននាំមកសារខ្លាំងក្លាមួយស្តីពីគោលមាគ៌ា ទិសដៅ
គោលនយោបាយនិងការប្តេជ្ញារបស់វៀតណាមអំពីការផ្លាស់ប្តូរថ្មីប្រទេសជាតិលើ
គ្រប់ជ្រុងជ្រោយនិងធ្វើសមាហរណកម្មក្នុងដំណាក់កាល២០១៦-២០២០។ ទន្ទឹម
ជាមួយ គ្នានោះ ក៏ទាក់ទាញការយកចិត្តទុកដាក់និងគាំទ្ររបស់សហគមន៍អន្តរ
ជាតិចំពោះ រាល់សកម្មភាពនៃឆ្នាំសន្និសីទជាន់ខ្ពស់ APEC ២០១៧នៅវៀតណាម
ផងដែរ៕