នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូល G7
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចចូលរួមសន្និសីទកំពូលក្រុមប្រទេស G7 បើកទូលាយ និងបំពេញទស្សនកិច្ចនៅប្រទេសកាណាដាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០មិថុនា នាថ្ងៃទី១០មិថុន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅទីក្រុង Québec រដ្ឋ Québec ប្រទេសកាណាដា។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau (រូបថតៈ VGP/Quang Hiếu) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរនាយករដ្ឋមន្ត្រី Justin Trudeau ចំពោះជោគជ័យនៃសន្និសីទកំពូលក្រុមប្រទេស G7 បើកទូលាយ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទាំនដ៏សំខាន់របស់កាណាដាក្នុងនាមជាប្រទេសម្ចាស់សន្និសីទ ដែលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគោរពជានិច្ចនិងមានបំណងបង្កើនទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយជាមួយកាណាដា។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់កាណាដាក្នុងតំបន់ រួមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិក៏ដូចជារាល់ការរួមចំណែករបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមទៅក្នុងជោគជ័យនៃសន្និសីទក្រុមប្រទេស G7 បើកទូលាយ ជាពិសេសគឺគោលគំនិតរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់លទ្ធភាពទប់ ទល់របស់សហគមន៍តាមឆ្នេរសមុទ្រ ជួយអភិវឌ្ឍន៍របរនេសាទប្រកបដោយនិរន្តរភាពនិងការ ពារបរិស្ថានសមុទ្រ។
ទិដ្ឋភាពនៃជំនួបពិភាក្សាជាន់ខ្ពស់វៀតណាម-កាណាដា (រូបថតៈ VGP/Quang Hiếu) |
ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងសកម្មនៃទំនាក់ទំនងមិត្ត ភាព សហប្រតិបត្តិការវៀតណាម-កាណាដានាពេលកន្លងទៅ ក្នុងនោះ លេចធ្លោបំផុតគឺការដែលប្រទេសទាំងពីរបានកំណត់បង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ(ពីខែវិច្ឆិ កា ឆ្នាំ២០១៧) ជាប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) (នាខែមិនាឆ្នាំ២០១៨) ហើយកំពុងត្រៀមរៀបចំអនុម័តនូវកិច្ចព្រមព្រៀងនេះ។ ថ្នាក់ដឹកនាំទាំងពីរនាក់បានឯកភាព បន្តរួមសហការជម្រុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយតាមទិសជាក់ស្តែង ប្រសិទ្ធភាព ក្នុងបរិបទដែលប្រទេសទាំងពីរបានចែករំលែកនូវផលប្រយោជន៍រួមជាមួយគ្នាកាន់តែច្រើន ទាំងក្នុងកម្រិតទ្វេភាគី តំបន់និងសកលលោក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោកទាំងមូល។ ភាគីទាំងពីរបានឯកភាព សហការរៀបចំសកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដា (១៩៧៣-២០១៨) ក្នុងនោះមាន “សប្តាហ៍វប្បធម៌វៀតណាមនៅកាណាដា”។ ភាគីទាំងពីរក៏បានឯកភាព រក្សានិងបង្កើនកិច្ចសហប្រតិបត្តិការនៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ដូចជាអង្គការសហប្រជាជាតិ APEC, Francophonie, ASEAN ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរ ចែករំលែកនូវគោលជំហរអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ អំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពត្រូវធានាសន្តិសុខ សុវត្ថភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត គាំទ្រការដោះស្រាយដោយសន្តិវិធីចំពោះជម្លោះទាំងអស់នៅសមុទ្រខាងកើត មិនប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ ក៏ដូចជាសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)យ៉ាងឆាប់ៗ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតនិងតំណាងអាណិកជនវៀតណាម |
ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅកាណាដា នាថ្ងៃទី១០មិថុនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាម តំណាងអាណិកជនវៀតណាមដែលកំពុងបំពេញការងារ សិក្សារៀនសូត្រនៅកាណាដា។ នៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជនវៀតណាមនៅឯកបរទេសគ្រប់រូប ក្នុងនោះមានបងប្អូនកំពុងរស់នៅកាណាដា សុទ្ធតែបានលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដើម្បីវិលត្រឡប់មកមាតុប្រទេសវិញធ្វើអាជីវកម្ម រួមចំណែកទៅក្នុងកិច្ចការកសាងនិងការពារប្រទេសជាតិ។
នាពេលរៀលថ្ងៃទី១០មិថុនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមពានចាកចេញពីទីក្រុង Quebec វិលត្រឡប់មកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលក្រុមប្រទេស G7 និងបំពេញទស្សនកិច្ចនៅប្រទេសកាណាដា៕