នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ពង្រីកតួនាទីរបស់ជួរបញ្ញាវន្តវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ខែមករា នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះ សំណាលនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះបញ្ញាវន្ត អ្នកវិទ្យាសាស្ត្រចំនួន៣០០នាក់ ជាតំណាងឲ្យបញ្ញាវន្តនិងអ្នកវិទ្យា សាស្ត្រទូទាំងប្រទេស។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ពង្រីកតួនាទីរបស់ជួរបញ្ញាវន្តវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់របស់វិទ្យាសាស្ត្របច្ចេកវិទ្យាចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិនិងមានបំណងថា ក្នុងជំនួបសំណេះសំណាលនេះ លោកនឹងបានស្តាប់នូវមតិរបស់បញ្ញាវន្តនិងអ្នកវិទ្យាសាស្ត្រលើគ្រប់វិស័យ។

ចំណែកអ្នកវិទ្យាសាស្ត្រទាំងអស់បានវាយតម្លៃខ្ពស់ចំពោះបក្សនិងរដ្ឋ ដែលបានផ្តោតការយកចិត្តទុកដាក់ដល់បញ្ញាវន្តនិងអ្នកវិទ្យាសាស្ត្រ ជាពិសេសបានរៀបចំសកម្មភា ព ជួបប្រាស្រ័យ ជួបសន្ទនាជាមួយបញ្ញាវន្ត ដែលជាការលើកទឹកចិត្តដើម្បីបញ្ញាវន្តនិងអ្នកវិទ្យាសាស្ត្រនឹងរួមចំណែកកាន់តែច្រើនថែមទៀតចូលក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។

នាឱកាសនេះ អ្នកវិទ្យាសាស្ត្រមួយចំនួនបានលើកឡើងនូវមតិដោយស្នើឲ្យរដ្ឋាភិបាលមានយន្តការតភ្ជាប់ល្អថែមទៀត រវាងសហគ្រាសនិងអ្នកវិទ្យាសាស្ត្រ ដើម្បីផលិតផលស្រាវជ្រាវបានអនុវត្តន៍ជាក់ស្តែង លើកកំពស់គុណភាពរបស់ផលិតផល។ រួមជាមួយគ្នានោះ ត្រូវមានយន្តការទាក់ទាញអ្នកវិទ្យាសាស្ត្រវៀតណាមនៅឯបរទេស ឲ្យវិលត្រ ឡាប់មកបម្រើមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ