នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្នើឲ្យខេត្ត Tay Nguyen ទាំង៥គប្បីមានការផ្លាស់ប្តូរយ៉ាងខ្លាំង
|
នាយករដ្ឋមន្ត្រីជាមួយតំណាងចូលរួមសន្និសីទ (រូបថតៈVietnamnet) |
(VOVworld)-នាព្រឹកថ្ងៃទី១១មិនានៅទីក្រុង Buon Me Thuot ខេត្ត Dak Lak នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសន្និ
សីទ ពន្លឿនការវិនិយោគទៅក្នុងតំបន់ Tay Nguyen ឆ្នាំ២០១៧។ អញ្ជើញថ្លែងមតិ
នៅទីនេះ លោក Nguyen Xuan Phuc បានស្នើថា៖
“ស្តីពីវិស័យទេសចរណ៍ ខេត្ត Tay Nguyen គប្បីមានយុទ្ធសាស្ត្រអភិវឌ្ឍន៍
សម្បូរបែបដូចជា ទេសចរណ៍អេកូឡូស៊ី ទេសរចណ៍សហគមន៍ ទេសចរណ៍វប្បធម៌
ព្រលឹងនិងទេសចរណ៍សម្រាកលំហែកាយជាដើម។លើវិស័យករិកម្ម ខេត្តត្រូវបង្កើត
ឡើង តំបន់ដាំដុះធំធេងនិង ឧស្សាហកម្មសរីរាង្គ ជាពិសេសបើកទូលាយខ្សែសង្វាក់
តម្លៃផលិតផល។ ស្តីពីប្រភពធនធានមនុស្ស គឹត្រូវផ្តោតការយកចិត្តទុកដាក់ទៅ
លើការ ទទួលចំណេះដឹងរបស់ប្រជាជន។បន្ទាប់មកទៀតគឺជម្រុញការចងសម្ព័ន្ធ
តំបន់ ជាពិសេសគឺការតភ្ជាប់វិស័យទេសចរណ៍”។
នៅក្នុងសន្និសីទនេះ តំណាងចូលរួមនានាបានធ្វើជាក្សិណសាក្សីពិធីចុះហត្ថ
លេខាលើគម្រោងការវិនិយោគទៅខេត្ត Tay Nguyen មួយចំនួនផងដែរ៕