នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា |
(VOVworld)-នាព្រឹកថ្ងៃទី៣០មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំខែមិថុនា
។ បន្ទាប់ពីបានផ្ទៀងស្តាប់សមាជិករដ្ឋាភិបាលផ្តល់មតិពិភាគ្សាអំពីស្ថានភាពនិង
ដំណោះ ស្រាយនានាក្នុងការជម្រុញផ្សព្វផ្សាយរាល់សេចក្តីព្រាងច្បាប់ សេចក្តីសម្រេច
ចិត្តនិង សារាចរណ៍មក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យ
ក្រសួង ស្ថាប័ននានាផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងយន្តការ។នាយករដ្ឋ
មន្ត្រីក៏ បានក្រើនរំលឹកឲ្យក្រសួងស្ថាប័ននានា ជម្រុញល្បឿនផងប៉ុន្តែក៏ត្រូវធានាគុណ
ភាព របស់ឯកសារនៅពេលបានផ្សព្វផ្សាយជាធរមានផង។លោកមានប្រសាសន៍ថា៖
“ត្រូវសម្រេចយ៉ាងឆាប់ៗដោយធានាចំនួនត្រឹមត្រូវ ប៉ុន្តែក៏ត្រូវធានាគុណភាពសម្រាប់
បណ្តាឯក សារដែលបានផ្សព្វផ្សាយជាធរមាន ក្នុងនោះត្រូវផ្លាស់ប្តូរការត្រិះរិះនិង
បង្កើតបរិយាកាសងាយស្រួលសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្មចូលរួមក្នុងការ
អភិវឌ្ឍន៍ប្រ ទេសជាតិ។ដោយហេតុនេះទោះបីជាពេលវេលាប្រញាប់ប្រញាល់ក៏ដោយ
ប៉ុន្តែ ដំ ណើរការយកមតិជាសាធារណលើគេហទំព័រព័ត៌មាន ជាពិសេសអ្នកជំនាញ
មុខសញ្ញា ពិភាគ្សាផ្ទាល់គឺនៅតែសំខាន់ណាស់ សំដៅលើកកំពស់គុណភាពនៃសេច
ក្តីព្រាង ឯកសារ”៕