នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំ G20 តាមរយៈវីដេអូខុនហ្វើរិនស្តីពីការទប់ស្កាត់នឹងការរីករាលដាលនៃ COVID-19

(VOVWORLD) -  នេះគឺជាកិច្ចប្រជុំកំពូលពិសេសមួយរបស់ G20 ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងផ្ទុះរាលដាលនៅទូទាំងពិភពលោក និងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងពហុវិស័យទៅ លើសេដ្ឋកិច្ចពិភពលោក ក៏ដូចជាស្ថេរភាពនិងការអភិវឌ្ឍរបស់ប្រទេសជាច្រើន។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំ G20 តាមរយៈវីដេអូខុនហ្វើរិនស្តីពីការទប់ស្កាត់នឹងការរីករាលដាលនៃ COVID-19  - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំ G20 តាមរយៈវីដេអូខុនហ្វើរិនស្តីពីការទប់ស្កាត់នឹងការរីករាលដាលនៃ COVID-19 (រូបថតៈ VGP) 

កិច្ចប្រជុំកំពូល G20 តាមរយៈវីដេអូខុនហ្វើរិន ស្តីពីការទប់ស្កាត់នឹងការរីករាលដាលនៃ COVID-19 បានចាប់ផ្តើមពីម៉ោង ១៩.០០ ដល់ម៉ោង ២១.០០ ថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០ (តាមម៉ោងវៀតណាម) តាមគំនិតផ្តួចផ្តើមរបស់ប្រធាន G20 អារ៉ាប៊ីសាអូឌីត។ នេះគឺជាកិច្ចប្រជុំកំពូលពិសេសមួយរបស់ G20 ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងផ្ទុះរាល ដាលនៅទូទាំងពិភពលោក និងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងពហុវិស័យទៅលើសេដ្ឋកិច្ចពិភពលោក ក៏ដូចជាស្ថេរភាពនិងការអភិវឌ្ឍរបស់ប្រទេសជាច្រើន។

ចូលរួមក្នុងកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វើរិននេះ មានប្រមុខរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិក G20 និងភ្ញៀវកិត្តិយស រួមជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិមួយចំនួនផងដែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំ G20 តាមរយៈវីដេអូខុនហ្វើរិនស្តីពីការទប់ស្កាត់នឹងការរីករាលដាលនៃ COVID-19  - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP) 

នៅឯកិច្ចប្រជុំ ក្រុមថ្នាក់ដឹកនាំបានឯកភាព ចាត់វិធានការវេជ្ជសាស្រ្តចាំបាច់ទាំងអស់ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19។ ទន្ទឹមជាមួយគ្នានោះ ចែករំលែកព័ត៌ មានទាន់ពេលវេលា មានតម្លាភាព រួមទាំងបទពិសោធន៍ក្នុងការទប់ស្កាត់ការឆ្លងរាលដានក៏ដូចជា រកឃើញនិងព្យាបាលអ្នកជំងឺឆ្លងមេរោគផងដែរ។ អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G20 ស្តីពី ការទប់ស្កាត់ COVID-19។

អញ្ជើញចែករំលែកជាមួយថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូល G20 តាមរយៈវីដេអូខុនហ្វើរិននេះ នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងតំបន់គឺមានសារៈសំខាន់ណាស់   ព្រមទាំងអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃ COVID-19។ យ៉ាងណាមិញ វៀតណាមនៅតែអនុវត្តន៍ដោយប្រកាន់ខ្ជាប់នូវគោលដៅទី ២ របស់ខ្លួន គឺគ្រប់គ្រងជំងឺផងនិងបន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសន្តិសុខសង្គមផង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំ G20 តាមរយៈវីដេអូខុនហ្វើរិនស្តីពីការទប់ស្កាត់នឹងការរីករាលដាលនៃ COVID-19  - ảnh 3ទិដ្ឋភាពនៃកិច្ចប្រជុំ 

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបាននិងកំពុងរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីលើកកំពស់ស្មារតី សហគមន៍ “អាស៊ានផ្សារភ្ជាប់និងបន្សាំដោយម្ចាស់ការ” ដើម្បីអនុវត្តរាល់វិធានការនិងសម្របសម្រួលសកម្មភាពប្រយុទ្ធប្រឆាំងនឹង COVID-19 ក៏ដូចជា សហការចែករំលែកព័ត៌មាននិងបទពិសោធន៍ជាមួយបណ្តាប្រទេសនិងដៃគូ G20 ផងដែរ៕

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ