នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមបណ្តាជំនួបពិភាគ្សានៅសន្និសីទ WEF Davos
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)
Davos នារសៀលថ្ងៃទី១៩ខែមករា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅ ក្នុង
បណ្តាសម័យពិភាគ្សានិងជួបសន្ទនាជាមួយថ្នាក់ដឹកនាំមួយចំនួនដែលចូល
រួមក្នុងសន្និសីទ WEF លើកនេះផងដែរ។
|
នាយករដ្ឋមន្ត្រូរដ្ឋាភិបាលលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធាន WEF លោក Klaus Schwab |
អញ្ជើញចូលរួមក្នុងសម័យពិភាគ្សាស្តីពី “អ្នកដឹកនាំម្ចាស់ការនិងមានការ
ទទួលខុសត្រូវក្នុងពិភពលោកពហុបែបមួយ” នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវមានការទទួលខុសត្រូវចំពោះ
សន្តិភាព ស្ថិរភាពលើពិភពលោកនិងតំបន់។
អញ្ជើញថ្លែងមតិក្នុងសម័យពិភាគ្សាស្តីពី “យថាទស្សន៍អាស៊ានបន្ទាប់ពី
រយៈពេល៥០ឆ្នាំបង្កើតនិងរីកធំធាត់” លោក Nguyen Xuan Phuc បានវាយតម្លៃ
ខ្ពស់គោលនយោបាយស្រុះចិត្តគំនិតនានានិង “វិធីសាស្រ្តអាស៊ាន”បង្កើតឡើង
អត្តសញ្ញាណរបស់អាស៊ាន។ លោកបានអះអាងថា វៀតណាមមានការរួម
ចំណែកសំខាន់និងមានការទទួលខុសត្រូវទៅក្នុងការពង្រឹងសាមគ្គីភាពនិងភាព
សម្របសម្រួលក្នុងអាស៊ាន ជាពិសេសរួមជាមួយប្រទេសអាស៊ាននានាកសាង
សហគមន៍អាស៊ានកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងជំនួបសន្ទនាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Antonio Guterres លោក Nguyen Xuan Phuc បានអះអាងថា វៀត
ណាមបន្តម្ចាស់ការនិងមានការរួមចំណែកសកម្មប្រកបដោយប្រសិទ្ធភាពចំពោះ
រាល់បញ្ហាសំខាន់របស់អង្គការសហប្រជាជាតិ។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជួបជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខពិភពលោកមួយចំនួន |
ក្នុងការជួបជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខពិភពលោកមួយចំនួន នាយករដ្ឋ
មន្ត្រី លោក Nguyen Xuan Phuc បានសម្តែងគោលបំណងចងឲ្យសម្ព័ន្ធក្រុម
ហ៊ុនទាំងអស់ស្វែងរកឱកាសនិងបើកទូលាយសកម្មភាពវិនិយោគនៅវៀតណាម
។ នាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា វៀតណាមកំពុងអនុវត្តយ៉ាងមឹងមាត់នូវ
វិធានការកែលំអបរិយាកាសវិនិយោគសម្រាប់អង្គភាពអាជីវកម្មនានាធ្វើអាជីវកម្ម
វិនិយោគនៅវៀតណាមផងដែរ៕