នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងការរោងចក្រចម្រាញ់ប្រេង

(VOVWORLD) -នាព្រឹកថ្ងៃទី២៤ខែកុម្ភៈ នៅទីរួមខេត្ត Long Son ទីក្រុង Vung Tau ខេត្ត Ba Ria- Vung Tau នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី បើកការដ្ឋានសាងសង់គម្រោងការរោងចក្រចម្រាញ់ប្រេងភាគខាងត្បូង (LSP)។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងការរោងចក្រចម្រាញ់ប្រេង - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

រោងចក្រនេះដោយក្រុមហ៊ុនចំកាត់ចម្រាញ់ប្រេង Long Son ធ្វើការវិនិយោគដោយទុន វិនិយោគជិត៤ពាន់លានដុល្លាអាមេរិក ហើយគ្រោងនឹងបើកឲ្យដំណើរការនាឆ្នាំ ២០២២។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន ចាត់ទុកថា នេះជាក្តីសោមនស្សរីករាយសម្រាប់ផ្នែកចម្រាញ់ប្រេងវៀតណាម។ លោក នាយករដ្ឋមន្ត្រីក៏បានសំណូមពរឲ្យម្ចាស់វិនិយោគធានាល្បឿនសាងសង់ អនុវត្តន៍នូវ វិទ្យា សាស្ត្របច្ចេកវិទ្យាជឿនលឿនទៅក្នុងដំណើរការសាងសង់ដើម្បីធានាសុវត្ថិភាព ខណៈដែលគម្រោងការនេះបានបើកឲ្យដំណើរការជាផ្លូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ