នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម |
(VOVworld)-នាព្រឹកថ្ងៃទី៥ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម
២០១៦ (VBF)។វេទិកាឆ្នាំនេះមានប្រធានបទ “លើកកំពស់តួនាទីរបស់ផ្នែកសេដ្ឋកិច្ច
ឯកជន”។ ថ្លែងមតិក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
អញ្ជើញបកស្រាយនូវបញ្ហាចំនួន៧ដែលអ្នកវិនិយោគលើកឡើងពិភាគ្សា។នោះគឺ
បង្កើនសមត្ថភាពសម្រាប់អង្គភាពអាជីវកម្មធុនតូចនិងមធ្យម ជម្រុញឧស្សាហកម្មឧប
ត្ថម្ភ អភិវឌ្ឍន៌ទីផ្សារទុន ថាមពលស្អាតនិងកកើតឡើងវិញ បញ្ហាបម្រែបម្រួលអាកាស
ធាតុនិងការពារបរិស្ថានជាដើម។ ចំពោះសហគមន៍អង្គភាពអាជីវកម្មបរទេស នាយក
រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“រីឯភាគីអង្គភាពអាជីវកម្មវិនិយោគបរទេស FDI វិញ រដ្ឋាភិបាលមានបំណងថា
អង្គភាពអាជីវកម្មវិនិយោគបរទេសនឹងជឿជាក់ទៅលើការកែទម្រង់របស់វៀតណាម
ជម្រុញការផ្លាស់ប្តូរបច្ចេកវិទ្យាជឿលឿន បណ្តុះបណ្តាលប្រភពធនធានមនុស្ស ចែក
រំលែកបទពិសោធន៍គ្រប់គ្រង រួមដៃជាមួយវៀតណាមការពារប្រភពធនធានធម្មជាតិ
ផងដែរ”៕