នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៧របស់ក្រសួងសំណង់

(VOVWORLD) -នារសៀលថ្ងៃទី១៦មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ២០១៨របស់ក្រសួងសំណង់។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៧របស់ក្រសួងសំណង់ - ảnh 1

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ បូកសរុបការងារឆ្នាំ២០១៧របស់ក្រសួងសំណង់(រូបថតៈ VGP)

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសំណូម ពរឲ្យក្រសួងសំណង់រួមសហការជាមួយក្រសួង ស្ថាប័ននានា ត្រួតពិនិត្យដើម្បីធានាការវិនិយោគសាងសង់តាមផែនការដែលបានអនុម័ត។ លោកអញ្ជើញថ្លែងដូច្នេះថា៖

        “នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តលើគម្រោងការរៀបចំរចនាសម្ព័ន្ធឡើង វិញផ្នែកសំណង់ ដំណាក់កាល២០១៤-២០២០។ សំណូមពរឲ្យក្រសួងសំណង់ ប្រមូល ផ្តុំអនុវត្តព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយដែលបានដាក់ចេញ ខិតខំ ធ្វើឲ្យតម្លៃផលិតកម្មរបស់ផ្នែកទាំងមូលទទួលបានកំណើន៩,២%ក្នុងឆ្នាំ២០១៨។ ជាពិសេស ដល់ឆ្នាំ ២០២០ បើកឲ្យដំណើរការនូវសំណង់ចាំបាច់ ធានាគុណភាពនិងឆៀស វាងការខ្ជះខ្ជាយ”។

នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យក្រសួងត្រូវមានទស្សនវិស័យនិងយុទ្ធសាស្ត្រជាក់ស្តែង ប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ