នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយសហព័ន្ធពលកម្មវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី២៥ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីជំនួបធ្វើការរវាងរដ្ឋាភិបាលជាមួយសហ ព័ន្ធពលកម្មវៀតណាម សំដៅវាយតម្លៃលើបទបញ្ញត្តិសម្របសម្រួលនាពេលកន្លងទៅនិងពិភាក្សាលើបញ្ហាសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការ |
អញ្ជើញថ្លែងមតិសន្និដ្ឋាននូវជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សហព័ន្ធពលកម្មវៀតណាម រួមទាំងសហជីពគ្រប់ជាន់ថ្នាក់ រួមចំណែកលើកទឹកចិត្តស្មារតីរបស់សមាជិកសម្ព័ន្ធយុវជន និយោជិកសប្បាយរីករាយ ចំពោះការផ្លាស់ប្តូរថ្មីរបស់បក្ស រដ្ឋាភិបាលក្នុងការគ្រប់គ្រងអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្ការប្រឆាំងអំពើពុករលួយ។ ស្តីពីពីបញ្ហាសម្របសម្រួលការងារ នាពេលខាងមុខ នាយករដ្ឋមន្ត្រីមានបំណងថា សហព័ន្ធពលកម្ម វៀតណាមនឹងរួមសហ ការជាមួយស្ថាប័នមានសមត្ថកិច្ច អនុវត្តន៍ល្អមហាសន្និបាតសហជីពគ្រប់ជាន់ថ្នាក់ ទាំងខ្លឹមសារ របៀបរាបរយនិងបុគ្គលិក។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖ “គប្បីរួមសហការធ្វើឲ្យរហ័ស រហួនថែមទៀត ដើម្បីអាចបង្កើតឡើងនូវបទបញ្ញត្តិសហជីព ដែលមុនបង្អស់គឺផ្ទះសំបែងរបស់កម្មករ។ ធ្វើយ៉ាងម៉េចដើម្បីកម្មករ និយោជិកអាចទទួលបានតម្លៃអគ្គី សនីក្នុងកម្រិតអប្បបរមា។ ស្ថា ប័នគ្រប់ជាន់ថ្នាក់ គប្បីមានកម្មវិធីសកម្មភាពដើម្បីបម្រើកម្មករ និយោជិក”។
នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងស្ថាប័នទាំងអស់ មានវិធានការធានាផលប្រយោជ ន៍របស់កម្មករនិយោជិក។ នាយករដ្ឋមន្ត្រីក៏បានផ្តល់មតិលើការដែលកម្មករត្រូវទទួលបានសេវាធានារ៉ាប់រងពិនិត្យព្យាបាលជំងឺនៅក្រៅម៉ោងធ្វើការ៕