នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ ជំនាញស្តីពីការកសាងច្បាប់
(VOVWORLD) - នៅព្រឹកថ្ងៃទី ១៦ ខែសីហានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី រដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំ រដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍ស្ថាប័នដោយផ្តោតលើច្បាប់ ប្រមូលផ្តុំទៅលើច្បាប់ វិនិយោគសាធារណ ធ្វើវិសោធនកម្មច្បាប់ វិសោធនកម្មនិងការបំពេញបន្ថែម លើ ច្បាប់មួយចំនួនពាក់ព័ន្ធនឹងច្បាប់រៀបចំផែនការមេ។
ទិដ្ឋភាពនៃសម័យប្រជុំ |
អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានយល់ស្របនឹងសំណើររបស់តំណាងនានា ដោយស្នើប្តូរឈ្មោះពីពង្រាង ច្បាប់ធ្វើវិសោធនកម្ម បំពេញនូវប្រការមួយចំនួននៃច្បាប់វិនិ យោគសាធារណៈឲ្យក្លាយទៅជាពង្រាងច្បាប់វិនិយោគសាធារណៈធ្វើវិសោ ធនកម្ម។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “ការវិនិ យោគ សាធារណៈ មានវឌ្ឍនភាពក្នុងការគ្រប់គ្រង ប៉ុន្តែយោងតាមស្ថានភាពជាក់ស្តែងគឺនៅមាន បញ្ហាជាច្រើនត្រូវការផ្លាស់ប្តូរថ្មី។ ក្នុងនោះមានបញ្ហា បែង ចែកវិមជ្ឈការ ការប្រគល់សិទ្ធអំណាច ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន ហើយការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីនានាក៏ត្រូវបង្ហាញ ច្បាស់ជាង។ ការកែទម្រង់ ផ្លាស់ប្តូរថ្មីនេះត្រូវបានបញ្ជាក់ឲ្យបានច្បាស់ ធ្វើយ៉ាងម៉ែចកុំបណ្តាលឲ្យមានភាពស្មុគ្រស្មាញក្នុងការគ្រប់គ្រង”។
ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យក្រសួង ស្ថា ប័ន អចិន្ត្រៃយ៍រដ្ឋសភា ផ្តល់មតិលើពង្រាងច្បាប់ទាំងនេះនៅក្នុងសម័យ ប្រជុំលើក ទី២៧គ្រោងនឹងប្រារព្ធនាខែកញ្ញាខាងមុខ៕