នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទដោះស្រាយឧបស័គ្គសម្រាប់វិស័យវិនិយោគសំណង់
(VOVWORLD) -សន្និសីទអនឡាញទូទាំងប្រទេសស្តីពីដោះស្រាយរាល់ការជំពាក់ជំពិន លើយន្ត ការគោលនយោបាយ ទាក់ទិននឹងវិស័យវិនិយោគសំណង់បានប្រារព្ធនាព្រឹកថ្ងៃទី ២០ខែមេសានៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ TTXVN) |
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានលើកច្បាស់ថា យោងតាមស្ថានភាពជាក់ ស្តែងសឲ្យឃើញថានៅមានការបាត់បង់ជាច្រើន ក្នុងការវិនិយោគលើវិស័យសំណង់ហើយប្រការនេះត្រូវការការកែសម្រួលឲ្យកាន់តែប្រសើរឡើង នាពេលខាងមុខ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងស្ថាប័ននានា បន្តពង្រឹងក្របខ័ណ្ឌច្បាប់ធានាឲ្យមានលក្ខណៈ ឯកភាពនៃប្រព័ន្ធច្បាប់ ជាពិសេសដោះ ស្រាយទាន់ពេលវេលា រាល់ ឧបស័គ្គនិងការជំពាក់ជំពិន ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងការទាំងអស់បានដំណើការតាមកាលកំណត់ប្រកបដោយគុណ ភាពខ្ពស់៖
“ប្រការយើងត្រូវផ្តោតការយកចិត្តទុកដាក់គឺប្រមូលផ្តុំដោះស្រាយរាល់ការសាកល្បងចំពោះមុខ ដែលជះឥទ្ធិពលដល់ល្បឿនសាងសង់ គុណភាពសំណង់ ការបើកចំណាយទុនវិនិយោគសាធារណ រយៈមធ្យមសម្រាប់ឆ្នាំ២០១៨នេះ។ ម្យ៉ាងវិញទៀត សំណុំបែបបទវែងអន្លាយការត្រួតស៊ីគ្នានៅក្នុងការគ្រប់គ្រងនិងឯកសារគតិយុត្តិទាក់ទិននានា ត្រូវបានចាត់ទុកជាឧបស័គ្គធំបំផុតក្នុងការវិនិយោគសំណង់។ ហេតុដូច្នេះយើងត្រូវដោះស្រាយនូវបញ្ហានេះ”៕