នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅដល់ស្វីសចូលរួមសន្និសីទ WEF

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅដល់ស្វីសចូលរួមសន្និសីទ WEF - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅដល់ស្វីសចូលរួមសន្និសីទ WEF

(VOVworld)-នាយប់ថ្ងៃទី១៧ខែមករាតាមម៉ោងវៀតណាម ចំនឹងម៉ោង៥រសៀល
តាមម៉ោងស្វីសនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan
Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់អាកាសយានដ្ឋាន
អន្តរជាតិ Zurich ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៤៧
នៃវេទិកា សេដ្ឋកិច្ចពិភពលោក (WEF) ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែមករាឆ្នាំ
២០១៧ តាម សេចក្តីអញ្ជើញរបស់ប្រធាន WEF លោក Klaus Schwab។ យោង
តាមរបៀបវារៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមនិង
ថ្លែងមតិនៅ​សម័យប្រជុំពេញអង្គមួយចំនួននៃសន្និសីទ។​តាមគម្រោង នាយក
រដ្ឋមន្ត្រីនឹងមាន​ការជួបសន្ទនាទ្វេភាគីជាមួយប្រធាន WEF លោក Klaus Schwab
 ជួបសម្តែងការ គួរសមប្រធានាធិបតីស្វីស លោក Doris Leuthard និងថ្នាក់ដឹកនាំ
មួយចំនួនដែល ចូករួមសន្និសីទនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ