នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការងាត្រៀមខ្លួនប្រយុទ្ធជាស្រេចនៅកងពល៣១២

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការងាត្រៀមខ្លួនប្រយុទ្ធជាស្រេចនៅកងពល៣១២ - ảnh 1
កម្មាភិបាល យុទ្ធជនកងពល ៣១២ ស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

(VOVworld)-នារសៀលថ្ងៃទី២៤ខែមករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
 បានអញ្ជើញទៅសាកសួរសុខទុក្ខនិងត្រួតពិនិត្យការងារត្រៀមខ្លួនប្រយុទ្ធជាស្រេច
នៅកងពលលេខ៣១២នៃបញ្ជាការដ្ឋានកងពលធំទី១ ដែលមានទីតាំងនៅស្រុក Pho
Yen ខេត្ត Thai Nguyen។​នេះជាកងពលធំចំណានមួយក្នុងចំណោមកងពលដំបូង
របស់កងទ័ពប្រជាជន វៀតណាម។

        នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានគូសបញ្ជាក់នូវប្រពៃណី ដ៏
អង់អាចក្លាហាននាគ្រាសង្គ្រាមរបស់កងពល៣១២ ជាពិសេសក្នុងយុទ្ធនាការ
 ប្រវត្តិសាស្ត្រ Dien Bien Phu និងយុទ្ធនាការហូជីមិញ។ នាយករដ្ឋមន្ត្រីបានស្នើឲ្យ
កម្មាភិបាល យុទ្ធជនកងពល ៣១២ បន្តពង្រីកប្រពៃណីប្រវត្តិសាស្ត្រនិងបង្កើន
កម្លាំងតស៊ូប្រយុទ្ធ។​ទន្ទឹមជាមួយគ្នានោះ កងពលធំក៏ត្រូវរក្សាវិន័យរបស់កងទ័ព
ពង្រីកស្មារតីសាមគ្គី ស្រុះចិត្តគំនិតជាមួយគ្នា ដើម្បីខិតខំប្រឹងប្រែងក្លាយទៅជាអង្គ
ភាពគំរូក្នុងកងទ័ពទាំងមូល។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បាន
 អញ្ជើញដាំដើមឈើអនុស្សវរីយ៍ក្នុងបរិវេណរបស់បញ្ជាការដ្ឋានកងពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ