នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការងារជំនះផលវិបាកនៃឧបទ្ទវហេតុបរិស្ថានសមុទ្រ

(VOVWORLD) -នាយករដ្ឋមន្ត្រីកត់សម្គាល់ជាពិសេសនូវមតិរបស់ប្រ ជាជន Thuan An អំពីការបង្កើនការគ្រប់គ្រងរដ្ឋ ដើម្បីកុំឲ្យកើតមានឡើងឧបទ្ទវហេតុជាថ្មីម្តងទៀត។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការងារជំនះផលវិបាកនៃឧបទ្ទវហេតុបរិស្ថានសមុទ្រ - ảnh 1 នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទិញត្រីរបស់អ្នកនេសាទ Quang Tri (រូបថតៈ Vu Dung/VOV)

នាថ្ងៃទី១៥ខែឧសភានៅខេត្ត Quang Tri នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យកិច្ចការជំនះនូវផលវិបាកដោយឧបទ្ទវហេតុនិងស្ថិរភាពជីវភាពរស់នៅ រួមទាំង ផលិតកម្មរបស់ប្រជាជនដែលត្រូវរងផលប៉ះពាល់ ដោយឧបទ្ទវហេតុបរិស្ថានសមុទ្រកាលពីឆ្នាំ ២០១៦ កន្លងទៅ។

មុននោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាជនតាមតំបន់រងផលប៉ះពាល់ ដោយឧបទ្ទវហេតុបរិស្ថានសមុទ្រនៅទីរួមស្រុក Thuan An ស្រុក Phu Vang ខេត្ត Thua Thien Hue។ នៅទីនេះ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែល ខេត្ត Thua Thien Hue ស្រុក Phu Vang និងទីរួមស្រុក Thuan An ដែលបានអនុវត្តយ៉ាងល្អ ការបញ្ជាណែនាំរបស់រដ្ឋាភិបាលចំពោះសំណងសម្រាប់មនុស្សដែលរង ផលប៉ះពាល់។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការងារជំនះផលវិបាកនៃឧបទ្ទវហេតុបរិស្ថានសមុទ្រ - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅកំពង់ផែ Cua Viet (រូបថតៈ Vu Dung/VOV)

នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកខេត្ត Thua Thien Hue ស្រុក Phu Vang ដែលបានជួយឧបត្ថម្ភប្រជាជន Thuan An អនុវត្តល្អរូបសណ្ឋានជនបទថ្មីនិងផ្លាស់ប្តូរអាជីព។ នាយករដ្ឋមន្ត្រីក៏បានទទួលយករាល់មតិរបស់ប្រជាជន Thuan An ចំពោះការបង្កើនការគ្រប់គ្រងរដ្ឋ ដើម្បីកុំឲ្យកើតមានឡើងឧបទ្ទហេតុបរិស្ថានជាថ្មីម្តងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ