នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានតំបន់ស្វយ័ត Guangxi Zhuang (ចិន)
(VOVWORLD) -នារសៀលថ្ងៃទី២០ខែមេសានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានតំបន់ស្វយ័ត Guangxi Zhuang (ចិន) លោក Chen Wu ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានតំបន់ស្វយ័ត Guangxi Zhuang (ចិន) លោក Chen Wu
|
ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាងសកម្មរបស់ លោក Chen Wu និងខេត្ត Guangxi សម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិននិយាយរួមនិងវៀតណាមជាមួយខេត្ត Guangxi និយាយដោយឡែក។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យខេត្ត Guangxi បន្តមានវិធានការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
រីឯប្រធានតំបន់ស្វយ័ត Guangxi Zhuang លោក Chen Wu វិញ បានសម្តែងក្តីសោមនស្សរីករាយដោយបានឃើញការអភិវឌ្ឍយ៉ាងប្រសើរនិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាមជាមួយចិននិយាយរួមនិងវៀតណាមជាមួយខេត្ត Guangxi និយាយដោយឡែក។ លោកបានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ សំដៅបន្តអនុវត្តរាល់កិច្ចព្រមព្រៀងនិងមនសិការរួមរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ រួមចំណែកទៅក្នុងសមិទ្ធិរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Chen Wu បានអះអាងថា ខេត្ត Guangxi នឹងខិតខំប្រឹងប្រែងដើម្បីតភ្ជាប់គោលគំនិតសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសជម្រុញទំហំពាណិជ្ជកម្មទ្វេភាគី កសាងហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនផងដែរ៕