នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាពអូស្ត្រាលី-វៀតណាម
(VOVWORLD) -បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នារសៀលថ្ងៃទី១៥ខែមិនា នៅរដ្ឋធានី Canberra នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Kim Sampson ប្រធានសមាគមមិត្តភាពអូស្ត្រាលី- វៀតណាមនិងសមាជិកនានានៃសមាគម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Kim Sampson ប្រធានសមាគមមិត្តភាពអូស្ត្រាលី- វៀតណាម |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់សមាគម ដើម្បីជម្រុញទំនាក់ទំនងល្អប្រសើរនិងចំណងមិត្តភាព ការយល់ដឹងរវាងប្រជាជន អូស្ត្រាលីនិងប្រជាជនវៀតណាម។ លោកនាយករដ្ឋមន្ត្រីមានបំណងថា សមាគមមិត្ត ភាពអូស្ត្រាលី-វៀតណាមនឹងជម្រុញថែមទៀតរាល់សកម្មភាពសហប្រតិបត្តិការលើ គ្រប់វិស័យ ឲ្យសក្តិសមជាមួយកម្រិតថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Kim Sampson បានសម្តែងនូវកិត្តយសរបស់ខ្លួននិងអបអរ សាទរនូវដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ព្រមទាំងអះអាងថា សមាគមកំពុងខិតខំប្រឹងថែមទៀត ដើម្បីរួមចំណែក ទៅក្នុងការពូនជ្រុំចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រវាងប្រទេសទាំងពីរផងដែរ៕