នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ម៉ារ៉ុកនិងទីម័រខាងកើត
(VOVworld)-នារសៀលថ្ងៃទី២០កុម្ភៈនៅទីក្រុងហាណូយ ក្នុងជំនួបជាមួយឯកអគ្គ
រដ្ឋទូតម៉ារ៉ុកប្រចាំនៅវៀតណាម លោក Azzeddine Farhane នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម លោក Nguyen Xuan Phuc បានស្នើថា ភាគីទាំងពីរគប្បីជម្រុញ
ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ លោក Nguyen Xuan Phuc មានបំណងថា
ក្នុងអាណាត្តបំពេញបេសកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត តម្លៃប្រាក់ពាណិជ្ជ
កម្មនិងវិនិយោគទ្វេភាគីនឹងមានកាកើនឡើងជាលំដាប់។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ទទួលជួបជាមួយេកអគ្គរដ្ឋទូតទីម័រខាងកើត លោកស្រី Pascoela Barreto dos Santos ក្នុងឱកាសលោកស្រីមកទទួលបេសកម្មការទូតនៅវៀតណាម (រូបថតៈ Thống Nhất/TTXVN) |
ក៏នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ
ទទួលជួបជាមួយេកអគ្គរដ្ឋទូតទីម័រខាងកើត លោកស្រី Pascoela Barreto dos Santos
ក្នុងឱកាសលោកស្រីមកទទួលបេសកម្មការទូតនៅវៀតណាម។ នៅក្នុង ជំនួបនេះ
លោក Nguyen Xuan Phuc មានបំណងថា ទីម័រខាងកើតនឹងបំពេញ បែបបទដើម្បី
កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឆាប់មានសុពល ភាព។រីឯ
ខ្លួនវិញលោកស្រីឯកអគ្គរដ្ឋទូតទីម័រខាងកើតបានអះអាងថា នឹងធ្វើអស់ពី កម្លាំង
កាយចិត្តរួមចំណែកទៅក្នុងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការវាង ទីម័រខាងកើតជាមួយវៀតណាមផងដែរ៕