នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតទីម័រខាងកើត
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតទីម័រខាងកើត លោក Jorge Trindade Neves De Camoes |
(VOVworld)-នារសៀលថ្ងៃទី១៥ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតទីម័រ
ខាងកើត លោក Jorge Trindade Neves De Camoes ក្នុងឪកាសមកជំរៀបលាបញ្ចប់
អាណត្តិបេសកកម្មការទូតនៅវៀតណាម។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc មានបំណងថា ភាគីទាំងពីរនឹងបង្កើនថែមទៀតកិច្ចសហប្រតិ
បត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសលើវិស័យពាណិជ្ជកម្មអង្ករព្រមទាំងអះអាងថា
វៀតណាមជានិច្ចកាលត្រៀមជាស្រេចផ្គត់ផ្គងអង្ករក្នុងរយៈពេលវែងសម្រាប់ ទីម័រ
ខាងកើត។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត ទីម័រខាងកើត បានសម្តែងគោលបំណងថា
រដ្ឋាភិបាលវៀតណាមនឹងលើកទឹកចិត្តឲ្យអង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិ
យោគនៅទីម័រខាងកើត។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ទោះបីជាក្នុងឋានៈ
ណាក៏ដោយ លោកនៅតែធ្វើជាស្ពានជម្រុញទំនាក់ទំនងរវាងវៀតណាមជាមួយ
ទីម័រខាងកើតផងដែរ៕