នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberth
(VOVWORLD) - នៅក្នុងជំនួបដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២២ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់សហភាពអឺរ៉ុបស្តីពីបញ្ហាសមុទ្រខាងកើត ដោយគាំទ្រដល់សុវត្ថិភាព សន្តិសុខនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberth |
នៅឆ្នាំ ២០២០ វៀតណាមនឹងទទួលតួនាទីជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU នឹងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកនាយករដ្ឋមន្រ្តីមានបំណងថា ក្នុងអាណត្តិរបស់លោកឯកអគ្គរដ្ឋទូតនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងមិនទាបជាង ៥០ ពាន់លានដុល្លារនោះទេ ហើយការវិនិ យោគនិងការផ្លាស់ប្តូររវាងភាគីទាំងពីរនឹងកើនឡើងជាលំដាប់។ លោកនាយករដ្ឋមន្រ្តីបានជូនពរឲ្យលោកឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម ហើយជានិច្ចកាលជាមិត្តល្អហើយកាន់តែសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម។
អញ្ជើញជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberth បានមានប្រសាសន៍ថា ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលល្អប្រសើរ ហើយលោកបានបង្ហាញនូវសំណាងរបស់ខ្លួនដែលបានមកបំពេញបេសកម្មការទូតចំនឹងដំណាក់កាលនេះផងដែរ។
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានអះអាងថា EU គាំទ្រនូវទស្សនៈរបស់វៀតណាម ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ៕