នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញ

(VOVWORLD) -នាថ្ងៃទី១៩កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញ លោកស្រី Maria Jesus Figa Lopez-Palop មកសម្តែងការគួរសម។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញ - ảnh 1

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញ

នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាម យកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាព កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យជាមួយអេស្ប៉ាញដែលជាសមាជិកសំខាន់មួយរបស់សហភាព អឺរ៉ុប (EU) ។ លោកនាយករដ្ឋមន្ត្រីអះអាងថា ជា“ដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគត” នោះ វៀតណាមប្តេជ្ញា ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអេស្ប៉ាញ ជាពិសេស គឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ កសាងយ៉ាងឆាប់ៗ នូវកម្មវិធីសកម្មភាពធ្វើជាក្រប ខ័ណ្ឌសម្រាប់រាល់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ នាយករដ្ឋមន្ត្រីបានចាត់ ទុកថា ភាគីទាំងពីរគប្បីបន្តអនុវត្តបណ្តាសកម្មភាពសំដៅរំលឹកខួបលើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០១៧នេះ។ ភាគីទាំងពីរក៏គប្បីបន្តរួម សហការនៅវេទិកាអន្តរជាតិនានា ជាពិសេស គឺនៅអង្គការសហប្រជាជាតិ ASEM, អាស៊ាននិងសហ ភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ