នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រកងវរសេនាធំលេខ៥២
(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពលី-យុទ្ធជនពិការ (ថ្ងៃទី២៧កក្កដា) និងរំលឹក ខួបលើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-ឡាវ នារសៀលថ្ងៃទី ១៦កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធបណ្តាវីរៈយុទ្ធជន យុទ្ធជនពលីនៅមណ្ឌលកេរិ៍្ត ដំណែលប្រវត្តិសាស្រ្តអនុស្សាវរីយ៍កងវរសេនាធំលេខ ៥២ Tay Tien នៅទីរួមខេត្ត Moc Chau ខេត្ត Son La។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធបណ្តាវីរៈយុទ្ធជន យុទ្ធជនពលីនៅមណ្ឌលកេរិ៍្ត ដំណែលប្រវត្តិសាស្រ្តអនុស្សាវរីយ៍កងវរសេនាធំលេខ ៥២ Tay Tien |
កងវរសេនាធំលេខ ៥២ Tay Tien ដែលធ្លាប់បានហៅថា កងវរសេនាធំ Tay Tien ដែលបានបង្កើតនាថ្ងៃទី២៧កុម្ភៈឆ្នាំ១៩៤៧។ ក្នុងសង្គ្រាម ប្រឆាំងអាណានិគមនិយមបារាំង (១៩៤៥-១៩៥៤)នោះ ខេត្ត Moc Chau ជាទីតាំង បោះទ័ពរបស់កងទ័ព Tay Tien។ ពីនេះទៅ យុទ្ធជន Tay Tien ទាំងអស់ បែកខ្ញែក គ្នាតាមបណ្តាសមរភូមិភាគពាយព្យនិងខាងលើប្រទេសឡាវ បង្កើតឡើងនូវ យុទ្ធជ័យដ៏ល្បីល្បាញ រួមចំណែកទៅក្នុងជ័យជម្នះរួមរបស់បដិវត្តន៍វៀតណាមនិង បំពេញល្អកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ជាមួយប្រទេសឡាវភាតរៈ។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងនូវការតបស្នងសងគុណ និងរំលឹកគុណូបការៈរបស់វីរៈជន យុទ្ធជនពលីកងវរសេនីយ៍លេខ៥២-Tay Tien ដែលលះបង់សាច់ស្រស់ ឈាមស្រស់របស់ខ្លួនដើម្បីការតស៊ូរំដោះប្រទេសជាតិ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា ជំនាន់នៃក្រុមកងទ័ព Tay Tien ជាគំរូសម្រាប់ជំនាន់វ័យក្មេងវៀតណាមក្រោយៗត្រាប់តាមដែរ៕