នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការបង្ការ និងពន្លត់អគ្គីភ័យ ត្រូវដាក់សុខភាព និងអាយុជីវិតរបស់ប្រជាជនជាអាទិភាព

(VOVWORLD) - សន្និសីទនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ និងខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការបង្ការ និងពន្លត់អគ្គីភ័យ ត្រូវដាក់សុខភាព និងអាយុជីវិតរបស់ប្រជាជនជាអាទិភាព - ảnh 1នាយករដ្ឋមន្ត្រីលោក  Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Duong Giang/TTXVN)

នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាអធិបតីសន្និសីទស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ និងបូកសរុបរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលកំណត់ការងារជួយសង្គ្រោះ  របស់កងកម្លាំងបង្ការនិងពន្លត់អគ្គីភ័យ។ សន្និសីទនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ និងខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។

យោងតាមរបាយការណ៍នៅក្នុងសន្និសីទនេះ ក្រសួងនគរបាលបានឲ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ការងារបង្ការនិងពន្លត់អគ្គិភ័យ ការផ្ទុះឧបទ្ទវហេតុ និងគ្រោះថ្នាក់ត្រូវបានបង្កើនជាជំហាន។ ក្រសួងនគរបាលបានចល័តកម្មាភិបាល និងយុទ្ធជន ជាង ២០ម៉ឺន នាក់ ជាមួយនឹងរថយន្តជាង ៣០ម៉ឺនគ្រឿង ដើម្បីចូលរួមក្នុងការជួយសង្គ្រោះ អគ្គីភ័យ ការផ្ទុះឧបទ្ទវហេតុនិងគ្រោះថ្នាក់ ចំនួន ១៨ពាន់លើក។ អាស្រ័យហេតុនេះ អាចកំណត់ការខូចខាតដែលបណ្តាលមកពីអគ្គីភ័យ ការផ្ទុះឧបទ្ទវហេតុ និងគ្រោះថ្នាក់ ព្រមទាំងការពារទ្រព្យសម្បត្តិរដ្ឋ និងប្រជាជនដែលប៉ាន់ស្មានបានរាប់រយពាន់លានដុងក្នុងមួយឆ្នាំ។ ថ្លែង មតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ករណីឆាបឆេះធ្ងន់ធ្ងរ គឺជាការព្រមាន និងបង្ហាញពីស្ថានភាពបន្ទាន់ខ្លាំង ដែលកំណត់តម្រូវការការងារ ហើយបន្ទាប់មកដាក់ចេញវិធីសាស្រ្តថ្មីក្នុងការបង្ការ និងពន្លត់អគ្គីភ័យ ឆ្លើយតបទៅនឹងគ្រោះថ្នាក់អគ្គីភ័យ ដើម្បីធានាសុវត្ថិភាព សុវត្ថិភាពទ្រព្យសម្បត្តិ ជាពិសេសអាយុជីវិតមនុស្ស ដោយដាក់សុខភាព និងអាយុជីវិតរបស់មនុស្សជាអាទិភាព។  ជាបឋម ត្រូវពង្រឹងសមត្ថភាពការងារបង្ការ និងពន្លត់អគ្គីភ័យ សង្គ្រោះ ជាពិសេសលើផ្នែកមនុស្ស បច្ចេកវិទ្យា ឧបករណ៍ និងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធ មូលដ្ឋាន និងបុគ្គលនីមួយៗ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានពាំនាំនូវការរំលែកទុកយ៉ាងក្រៀមក្រំទៅកាន់សាច់ញាតិ និងក្រុមគ្រួសារជនរងគ្រោះ និងបានស្នើឱ្យស្ថាប័ន អង្គភាព និងមូលដ្ឋានរៀបចំការសួរសុខទុក្ខ លើកទឹកចិត្ត និងចែករំលែកសម្ភារៈ និងកម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ